Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក្សារូបរាង​ដដែល តែ​ Lexus RX 450h+ មកលើកនេះ​ជាមួយ​ម៉ាស៊ីន​កាន់ខ្លាំង​ជាងមុន

  • បោះពុម្ព

កាលពីឆ្នាំមុន Lexus RX 2023 ត្រូវបានបញ្ចេញជាផ្លូវការ ដោយមានជម្រើសម៉ូឌែល៤ តែមាន ៣ម៉ូឌែលប៉ុណ្ណោះ គឺ RX 350, RX 350h និង RX 500h F-Sport Performance ដែលបានចេញលក់។

ប៉ុន្តែសម្រាប់ឆ្នាំនេះ Lexus បានសងវិញហើយ គឺបានបញ្ចេញម៉ូឌែលថ្មីមួយដែលមានកម្លាំងកាន់តែខ្លាំង គឺ Lexus RX 450h+ 2024។ រថយន្ត Lexus RX ស៊េរីឆ្នាំ២០២៤នេះ ប្រើម៉ាស៊ីន plug-in hybrid ចំណុះ ២,៥លីត្រ និងបំពាក់ម៉ូទ័រអគ្គិសនី ២ ដែលផលិតបានកម្លាំងដ៏ខ្លាំង ៣០៤សេះ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,២វិនាទី។

ចំពោះទំហំអាគុយរបស់វា អាចផ្តល់ចម្ងាយបើកបរប្រហែល ៥៦គីឡូម៉ែត្រ ហើយអាចសាកពេញប្រើពេលតែ ២ម៉ោងកន្លះប៉ុណ្ណោះ។ រថយន្ត Lexus RX 450h+ 2024 រក្សារូបរាងដដែលដូច RX 2023 ដែរ ទាំងចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ ព្រមទាំងប៉ាណាមុខថ្មីដេញចាប់ពីពាក់កណ្តាលឡូហ្គូអក្សរ L ចុះមកក្រោម ក៏ដូចជាផ្នែកខាងក្រោយដែលមានអំពូល LED Light Bar រត់កាត់។

ផ្នែកខាងក្នុងត្រូវបានបំពាក់មុខងារកាន់តែទំនើបជាងមុនផងដែរដូចជា កម្តៅពូក និងពូកម៉ាស្សា អំពូល ambient light កម្តៅចង្កូត ដំបូល panoramic sunroof និងប្រព័ន្ធសំឡេង Premium Mark Levinson 21។ យ៉ាងណាមិញ តម្លៃរបស់វាក៏មិនធម្មតាដែរ គឺមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារឡើងទៅ ក្នុងទីផ្សារអាមេរិក៕

ដកស្រង់ពី៖Sabay