Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BYD ចេញ​រថយន្តថ្មី​មកប្រជែង​ជាមួយ​ Land Cruiser 2024 បើចាក់សាំង​ពេញ និងសាកថ្មពេញ រត់បាន ១២០០គ.ម

  • បោះពុម្ព

ក្រុមហ៊ុន BYD ទើបតែបានបញ្ចេញរថយន្ត SUV បែប Off-Road ថ្មីរបស់ខ្លួន ម៉ូឌែល Fang Cheng Bao Leopard 5 ដែលគេជឿជាក់ថា នឹងមកប្រជែងជាមួយ Toyota Land Cruiser 2024។

ទំហំរបស់រថយន្តនេះ គឺវាមានប្រវែង ៤៨៩០មម ទទឹង ១០៧០មម កម្ពស់ ១៩២០មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៨០០មម ដែលស្មើនឹងទំហំរថយន្ត Land Cruiser ដែរ។ ផ្នែកខាងមុខរបស់ Fang Cheng Bao Leopard 5 គួរឱ្យចាប់អារម្មណ៍បំផុតគឺជាចង្កៀង LED ដែលព័ទ្ធជុំវិញប៉ាណា និងអំពូលបំភ្លឺពេលថ្ងៃ។ ឯផ្នែកខាងក្រោយ ធ្វើជាចង្កៀងរាងបញ្ឈរ និងបំពាក់កង់សាគួរ។

ចំណែកផ្នែកកាប៊ីន វាបំពាក់អេក្រង់៣ រួមមាន ស្គ្រីន LED ដែលជាកុងទ័រឌីជីថលនៅក្រោយដៃចង្កូត និងកណ្តាលតាបឡូជាអេក្រង់ថាច់ស្គ្រីន និងមួយទៀតជាអេក្រង់ដាក់នៅមុខកៅអីអ្នកដំណើរ។ លើសពីនេះ វាបំពាក់អេក្រង់ HUD ទំហំ ៥០អ៊ីញ ហើយស្នូកកណ្តាលមានកន្លែងសាកថ្ម ចង្កឹះលេខអេឡិចត្រូនិច កន្លែងដាក់កែវ និងប្រដាប់កល់ដៃជាដើម។

បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្ត Fang Cheng Bao Leopard 5 ប្រើម៉ាស៊ីន Plug-in Hybrid របស់ BYD ដែលហៅថា Dual Mode Off-Road (DMO) ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី២ ដែលផលិតបានកម្លាំងសរុប ៦៧០សេះ និងកម្លាំងរមួល ៧៦០ញូតុនម៉ែត្រ ដំណើរការជាមួយប្រព័ន្ធប៉ុង 4WD និងប្រព័ន្ធ Lock ប៉ុង ៣ផ្សេងៗគ្នា។ អាគុយរបស់វាទំហំ ៣០គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរបាន ១២៥គីឡូម៉ែត្រ។ ជារួមប្រសិនបើរថយន្តនេះ ចាក់សាំងពេញ ៨០លីត្រ និងសាកថ្មពេញទៀតនោះ គឺអាចរត់បានដល់ចម្ងាយ ១២០០គីឡូម៉ែត្រឯណោះ៕

ដកស្រង់ពី៖Sabay