Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រាប​ សុវត្ថិ​ ឈាន​មក​និពន្ធ​បទ​ថ្មី​ខ្លួន​ឯង​ ត្រៀម​ចេញ​ឆាប់​ៗ

  • បោះពុម្ព

កំពូលតារាចម្រៀង ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រាប សុវត្ថិ បានឈានមកនិពន្ធ បទចម្រៀងច្រៀងខ្លួនឯង ដោយថ្មីៗនេះ បាននិពន្ធបទចម្រៀង រួមគ្នាជាមួយលោក សួន ពិសិទ្ធ មានចំណងជើងថា “ណាគេ ចុច Like ទាន់?”។

លោកប្រាប់ថា ធ្វើឲ្យទាន់សម័យ កាលថ្មីសម័យហ្វេសប៊ុក ដោយទទួលបាន ការគាំទ្រខ្លាំងពីប្រិយមិត្ត កាលលោកច្រៀង ថ្ងៃបុណ្យអ៉ុំទូកដែរ។ សុវត្ថិ ថ្លែង៖ “បទនេះមិនទាន់ ចេញលក់លើទីផ្សារទេ ប៉ុន្តែនឹងចេញក្នុងពេលឆាប់ៗនេះហើយ ។សម្រាប់ភ្លេង បារ៉ូល ជាការតាក់តែង ឡើងរបស់បង និង លោក សួន ពិសិដ្ឋ។ បងធ្វើឡើង សម្រាប់សម័យ កាលនេះដែរអូន បងបានច្បិចយក ចំណុចត្រង់ណាមួយ ដែលមនុស្សសព្វថ្ងៃ កំពុងចាប់អារម្មណ៍”។

តាមពិតមិនមែន ជារឿងថ្មីឡើយ ម្ចាស់បទ “ប៉ាដឹងប៉ាវៃ” បន្តឲ្យដឹងថា លោកធ្លាប់បាននិពន្ធ បទចម្រៀងខ្លួនឯង បានច្រើនបទ រួចមកហើយ ប៉ុន្តែលោកមិន ចាំថាមានចំណង ជើងអ្វីខ្លះនោះទេ។ ទោះជាយ៉ាងណាមានបទចម្រៀងមួយដែល លោកចាំមិនភ្លេចគឺ ” មានថ្មីម្ដេចមិនប្រាប់” បទដែលលោកនិពន្ធ ខ្លួនឯងអំឡុងឆ្នាំ ៩០ ជាបទដែលល្បីខ្លាំង រហូតមកដល់បច្ចុប្បន្ន ក៏នៅតែទទួលការគាំទ្រ។ តួឯកប្រុសក្នុងរឿង “នេសាទក្រពើ” លោកបានលើកឡើងថា សព្វថ្ងៃនេះជាវេលា ថ្មីនៃការរួបរួមគ្នា រវាងលោក និងបណ្តាសិល្បករ ដទៃក្នុងការនិពន្ធ បទចម្រៀងថ្មីៗ សម្រាប់តម្រូវការ ទីផ្សារបទចម្រៀង។

ជានិច្ចកាល ក្រុមហ៊ុនតែងតែ លើកទឹកចិត្តដល់ អ្នកដែលមានសមត្ថភាព អាចនិពន្ធបទ ចម្រៀងបានផងដែរ។ លោក ថ្លែង៖ “ខាងក្រុមហ៊ុន សប្បាយចិត្តណាស់ បើសិនជាពួក បងមានសមត្ថភាព អាចនិពន្ធបទដោយខ្លួនឯង ព្រោះឥឡូវរាល់ ស្នាដៃនិពន្ធថ្មី របស់កូនខ្មែរ គឺពួកយើងគាំទ្រ ទាំងអស់គ្នា”។ ទៀតសោត លោក ព្រាប សុវត្ថិ បញ្ជាក់ថា រាល់បទចម្រៀង នីមួយៗមិនមែន ចេះតែអាចនិពន្ធបាន ហើយចេញបាននោះទេ ពេលខ្លះទាមទារ អារម្មណ៍ដែរ បើសិនជា អារម្មណ៍មិនល្អ នោះបទចម្រៀងចេញ មកក៏មិនសូវមាន ឥទ្ធិពលដែរ ពោលគឺ មិនសូវចាក់ចំ ដល់បេះដូងទស្សនិកជន៕


ដកស្រង់ពី៖ Sabay