Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ៅ សុ​ចាន់​ធី មាន​ជម្លោះ​ជាមួយតារា​ថ្មី​ រតនៈ វិបុល​ តាម​ហ្វេ​ស​ប៊ុ​ក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អតីតតារា សម្តែងនាងម៉ៅ សុចាន់ធី មានជម្លោះជាមួយ តារាសម្តែងថ្មីលោក រតនៈ វិបុល តាមហ្វេសប៊ុក ពាក់ព័ន្ធព័ត៌មាន លោកហេង ដារី និងស្ត្រីអាណិកជន នៅអាមេរិកម្នាក់ ។

អ្នកនាងម៉ៅ សុចាន់ធី ខឹងខ្លាំងបន្ទាប់ពី តារាថ្មីរូបនោះប្រើពាក្យ អសុរោះលើ រូបនាងដោយ នាងចាត់ទុកថា វាជារឿងអាប់ឱន មួយក្នុងសង្គមសិល្បៈខ្មែរ ក្នុងនាមអ្នកនាង ក៏ធ្លាប់ជាអ្នក សិល្បៈមួយរូប បើទោះបីជាបច្ចុប្បន្នបាន ចាកចេញពីពិភព សិល្បៈជាច្រើន ឆ្នាំក៏ដោយ ។ អតីតតារាសម្តែង ក្នុងរឿង «ម៉ាកភូយុងកែវ» អ្នកនាងម៉ៅ សុចាន់ធី ប្រាប់កោះសន្តិភាព តាមទូរស័ព្ទកាល ពីថ្ងៃទី៣ ធ្នូ ២០១៥ថា រឿងហេតុនេះកើតឡើង បន្ទាប់ពីនាងចែក រំលែកព័ត៌មាន(Share) តាមហ្វេសប៊ុក ពីរឿងរបស់ លោកហេង ដារី ហើយលោក រតនៈ វិបុល បានឆ្លើយឆ្លង ថា «កុំចេះដឹងរឿងគេ» ។

អតីតតារាសម្តែង ដែលកំពុងផ្ញើ ខ្លួននៅលើទឹក ដីអាមេរិកម៉ៅ សុចាន់ធី និយាយថា «ដំបូងខ្ញុំទាស់ទែង សម្តីជាមួយនាង ម្នាក់ឈ្មោះហាន់ណា ដែលថាមកខ្ញុំ ហើយនាងម្នាក់ នោះជាអ្នកនិយាយ កាន់ជើងលោកហេង ដារី។ បន្ទាប់ពី មានជម្លោះជា បន្តបន្ទាប់មក លោកវិបុលនេះ ចូលមកឆ្លងឆ្លើយដែរ ដោយប្រើពាក្យអាក្រក់ៗ មកលើខ្ញុំ សុទ្ធតែអាសមក រមាស់រឿងគេ។ ខ្ញុំបានឆ្លើយតបត ទៅវិញជាភាសា ឈ្លោះប្រកែកតែម្តង ។

ក្រោយមកលោកវិបុល បានឆ្លើយមកវិញថា គាត់និយាយតែឯងទេ ហើយខ្ញុំក៏តបវិញថា ខ្ញុំក៏និយាយតែម្នាក់ខ្ញុំដែរ បន្ទាប់មកជម្លោះ ក៏បានបន្តរហូត ដល់លោកវិបុល នេះបញ្ចេញឈ្មោះ និងថាឲ្យខ្ញុំ ចំៗតែម្តង ។ បន្ទាប់ពីជេរខ្ញុំដោយភាសា អាក្រក់នោះ នាងខ្ញុំក៏មានអារម្មណ៍ កាន់តែក្តៅឆួល និងបានព្រមានប្តឹង លោកវិបុលនេះ តែលោកវិបុល បានបិទ(Block)ហ្វេសប៊ុកជាមួយខ្ញុំចោល ។ បន្ទាប់មកខ្ញុំក៏បើក គណនេយ្យមួយទៀត ហើយបានផ្ញើសារជា សំឡេងទៅកាន់ លោកវិបុលថា មិនបាច់រត់ទៅណាឡើយ រឿងនេះអ្នកឯងមិនរួចខ្លួនឡើយ ហើយលោកវិបុល នេះក៏បានឆ្លើយតប មកដោយពាក្យ អាក្រក់ៗជាច្រើន ហូរហែដូចហែកសំពត់ និងពោលពាក្យថា «អញមិនខ្លាចនាងឯងទេ» ហើយបានព្រមានមកខ្ញុំថា «ប្រយ័ត្នគេបាញ់ស្លាប់ពេលមកស្រុកខ្មែរ» ។

ទោះជាយ៉ាងណាក្តី ការទម្លាយព័ត៌មាន នេះត្រូវអ្នកនាងម៉ៅ សុចាន់ធី បញ្ជាក់ថា ចង់បង្ហាញថា សង្គមសិល្បៈខ្មែរមិនគួរ មានអ្នកសិល្បៈ ដែលប្រើពាក្យអាក្រក់ និងជេរនាងជាស្រី ហើយជាតារា រៀមច្បងម្នាក់ឡើយ បើទោះបីជានាង បានចេញកាន់តែ ឆ្ងាយពីពិភពសិល្បៈក៏ដោយ ។ ក្នុងនាមជារៀមច្បង ម្នាក់នាងមិនសុខចិត្ត ចំពោះអ្នកសិល្បៈ ជំនាន់ក្រោយវ័យក្មេង ប្រមាថឡើយ។ ការធ្វើបែបនេះ អ្នកនាងចាន់ធី ចាត់ទុកថាជះឥទ្ធិពលអាក្រក់ដល់អ្នក សិល្បៈជំនាន់ក្រោយ ។ កោះសន្តិភាពមិនបាន ទទួលការបកស្រាយ ពីលោករតនៈ វិបុលទេ ដូច្នេះក៏មិនចាត់ទុក ការលើកឡើង របស់អ្នកនាងម៉ៅ សុចាន់ធី ថាពិត ឬមិនពិតដែរ ៕