បណ្តាញសង្គម

ពេជ្រ សោភា​ ប្រកាស​លា​ឈប់​ពី​ហង្សមាស និង​រស្មី​ហង្សមាស​

តារាចម្រៀងជួរមុខ ពេជ្រ សោភា កាលពីយប់មិញ បានប្រកាសដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយគឺ លាឈប់ពីផលិតកម្ មហង្សមាស និងរស្មីហង្សមាស ប៉ុន្តែនាងសន្យា បំពេញការងារឲ្យ ចប់កម្មវិធី The Voice Cambodia រដូវកាលទីពីរ។

លើ Page ផ្ទាល់ខ្លួន ពេជ្រ សោភា បានសរសេរថា ៖«នាងខ្ញុំ ពេជ្រ សោភា នឹងលាឈប់ធ្វើ នៅហង្សមាស និងរស្មីមាសហើយ តែនាងខ្ញុំនឹងធ្វើ ការងាររបស់នាង ឲ្យចប់គឺ(the voice Cambodia) អរគុណដល់ ក្រុមហ៊ុនហង្សមាសដែលធ្វើ ឲ្យជីវិតគ្រួសារ បានល្អរហូតមក ដល់ថ្ងៃនេះ ខ្ញុំមានថ្ងៃគឺ បានមកពី ហង្សមាសទាំងអស់»។ ទោះជាយ៉ាងណា គេមិនដឹងថា ការប្រកាសលាឈប់ ពីទ្រនំដែលនាង ជ្រកកោនជាច្រើន ឆ្នាំមកនេះដោយមូលហេតុអ្វីនោះទេ៕

ដកស្រង់ពី៖ Sabay