Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទន្ទឹម​ព័ត៌មាន​ត្រៀម​​ចេញ​ពី​ហង្សមាស ប្រភព​​បង្ហើបថា​ ពេជ្រ សោភា កំពុង​ប្រមូល​ផ្ដុំ​អ្នក​និពន្ធ Original Song

  • បោះពុម្ព

ទន្ទឹមនឹងព័ត៌មាន ចចាមអារ៉ាម កំពុងសាយភាយ ពីការត្រៀមចាកចេញ ពីហង្សមាស របស់ ពេជ្រ សោភា និងងួន ចាន់ដេវី លោក Emo តារាចម្រៀងបទ Original បាននាំពាក្យ ពេជ្រ សោភា ថា ពួកគេទាំង៣រួម និងអ្នកនិពន្ធក្មេងៗ ជាច្រើនរូបទៀត បានត្រៀមធ្វើបទ Original ជាមួយគ្នា ក្នុងឱកាសដើមឆ្នាំ ២០១៦ខាងមុខ ដែលនេះជាការ កៀរគរដោយ ពេជ្រ សោភា។

Emo ថ្លែងមកកាន់ Sabay ព្រឹកមិញ នេះថា លោក រួមជាមួយនឹង ពេជ្រ សោភា ងួន ចាន់ដេវីដ កំពុងតែរៀបចំ គម្រោងថ្មីនិពន្ធ បទចម្រៀងថ្មីៗ សម្រាប់បម្រើអារម្មណ៍ ទស្សនិកជនដែល និយមតាមដាន និងគាំទ្ររាល់ស្នាដៃបទ Original របស់កូនខ្មែរ។ Emo ថ្លែង៖ “បាទបង…បង សោភា គាត់បានខលមក ខ្ញុំដើម្បីជួយគ្នា ផលិតបទចម្រៀង Original ឲ្យបានច្រើន ក្នុងអំឡុងឆ្នាំដើម២០១៦ ខាងមុខនេះ ណាមួយកូនខ្មែរឥឡូវក៏មានស្នាដៃ មានសមត្ថភាព អាចនិពន្ធដោយ ខ្លួនឯងមិនចាំបាច់ អីចម្លងពីគេនោះទេ ”។

រាល់ស្នាដៃដែល ពួកគេត្រៀមនឹង បង្ហាញនៅដើមឆ្នាំ២០១៦នេះ Emo ប្រាប់ថា លោកក៏មិនដឹងច្បាស់ថា រាល់បទទាំងនោះ មានចេញក្នុង ផលិតកម្ម ឬ បង្ហោះតាម ប្រព័ន្ធ យូធូប នោះទេព្រោះ ពេជ្រ សោភា គ្រាន់តែស្នើសុំឲ្យលោកចូលរួម ជួយនិពន្ធបទចម្រៀង Original ជាមួយក្រុមនាង តែប៉ុណ្ណោះមិនបាន បញ្ជាក់ច្បាស់ថា បែបណានោះឡើយ។ ទាក់ទិនរឿង តារាចម្រៀងស្រី ចាស់ វស្សា ប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា ប្រកាសចាកចេញ ពីផលិតកម្ម ឬយ៉ាងណា ក្រុមការងារ Sabay ពុំទាន់អាចរកបាន ការបកស្រាយ លម្អិតឡើយទេ ខណៈលេខទូរស័ព្ ទដែលនាងធ្លាប់ប្រើ ទាក់ទងមិនបាន។

ចំណែក ដៃគូរ៉េប សោភា លោក ងួន ចាន់ដេវីដ បានបង្ហោះសារ មួយក្នុងបណ្តាញសង្គម ហ្វេសប៊ុកថា ខ្លួននឹងចាកចេញពី ហង្សមាសដែរ បើសិន ពេជ្រ សោភា ចាកចេញ ។ ជុំវិញបញ្ហានេះ Emo អ្នកជិតស្និទ្ធ នឹង ពេជ្រ សោភា រួមជាមួយ ងួន ចាន់ដេវីដ នោះ បន្តឲ្យដឹងថា លោកបានសាកសួរ ពីបញ្ហានេះដែរ ប៉ុន្តែ សោភា មិនទាន់បកស្រាយឲ្យច្បាស់ ថាយ៉ាងណានោះទេ។ ក្រៅពីនេះ លោក ក៏មិនដឹងដែរថា ផែនការនេះមានអ្វីពាក់ព័ន្ធនឹងព័ត៌មាន លាឈប់ពី ហង្សមាសរបស់ ពេជ្រ សោភា ដែរ ឬយ៉ាងណា។

ប៉ុន្តែទោះយ៉ាងនេះក្ដី លោកថា តារាចម្រៀង ស្រីរូបនេះ បានទាក់ទងលោក បន្ទាប់ពីព័ត៌មាន នាងចង់ឈប់ ពីហង្សមាស បានធ្លាយចេញ។ Emo បន្ថែម៖ ខ្ញុំអត់ដឹងថា បញ្ហាបងភា និងដេវីដ យ៉ាងណានោះទេ ដឹងត្រឹមថា មួយរយៈចុងក្រោយនេះ បងភាបានប្រមូល អ្នកនិពន្ធក្មេងៗ ដែលចេះនិពន្ធបទ Original ល្បីៗនៅក្នុង បណ្ដាញសង្គមហ្វេសប៊ុក ទាំងអស់ជួបជុំគ្នា ដើម្បីធ្វើបទថ្មីៗ ក្នុងនោះមាន ទាំងខ្ញុំផងដែរ ”៕

ដកស្រង់ពី៖ Sabay