Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លី ច័ន្ទសីហា បង្ហើប​គម្រោង​បើក​មុខ​ជំនួញ​ថ្មី

  • បោះពុម្ព

តារាសម្ដែង លី ច័ន្ទសីហា បានប្រាប់ឱ្យដឹងថា នាងមានគម្រោង បើកមុខជំនួញ ថ្មីមួយទៀត ដោយយករឿង ភ្ជាប់ពាក្យជាមួយ មន្រ្តីយោធាទុក មួយឡែកសិន។

“ខ្ញុំនឹងយកពេល វេលាណាមួយ ធ្វើកម្មវិធី ដើម្បីបង្ហាញផលិតផល ទាំងអស់ហ្នឹង”។ លី ច័ន្ទសីហា ថ្លែងមកកាន់ Sabay កាលពីពេលថ្មីនេះ។ តារាទឹកភ្នែក ដដែលបន្តថា នាងគ្រោងនាំចូល ផលិតផលសម្រស់ និងផលិតផលសម្រក រាងជាដើម ហើយក្នុងដំណើរការ ដំបូងត្រូវនេះ ត្រូវចំណាយដើមទុនប្រមាណ ២ម៉ឺនដុល្លារ ដោយសហការជាមួយ បងប្រុសជា អ្នកផ្ដល់គំនិត ដោយទុកឱ្យឪពុក ជាអ្នកជួយមើលការ ខុសត្រូវហាងសំអាងការ។

នាងបានអះអាង ដោយឡែកថា សង្សារជាមន្ត្រី យោធារបស់នាង ក៏បានចូលរួម ជាមតិយោបល់មួយ ចំនួនផងដែរក្នុង ដំណើរការមុខរបរនេះ ហើយថែមទាំង ផ្ដល់សិទ្ធឱ្យនាង ក្នុងការសម្រេចចិត្ត និងជួយជំរុញលើកទឹកចិត្តបន្តបន្ទាប់។

ទោះបីជាយ៉ាងណា តារាទឹកភ្នែករូប នេះបន្ថែមថា ផលិតផលទាំងអស់នោះ ត្រូវរង់ចាំឆ្លង ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល ជាមុនសិន ហើយបន្ទាប់មក នឹងដាក់លក់ជាផ្លូវ ការតែម្ដង សម្រាប់អ្នកដែល ចង់បានសម្រស់ស្រស់ស្អាត។

នាងអះអាងថា មានគោលការណ៍ សម្រាប់ខ្លួនឯង ដោយយ៉ាងហោចណាស់ រៀងរាល់៥ឆ្នាំ នាងត្រូវបង្កើតអាជីវកម្ មឱ្យបានមួយប្រភេទបន្ថែមទៀត ដែលជាបច្ច័យល្អមួយ ប្រសិនបើនាង ចង់ផ្អាកពីសិល្បៈ សម្រាប់អនាគត។ ហើយប្រសិនបើ អាជីវកម្មទី២ នេះជោគជ័យ នាងនឹងដំណើរ ការអាជីវកម្មទី៣ បន្ថែមទៀត៕

ដកស្រង់ពី៖ Sabay