បណ្តាញសង្គម

ប្រវត្តិ​ជីវិត​ខ្លះ​ៗ​របស់​បវរកញ្ញា​ចក្រវាល​ហ្វីលីពីន Pia Wurtzbach

បវរកញ្ញា Pia Wurtzbach ទើបតែបានគ្រង មកុដបវរកញ្ញាចក្រវាល (Miss Universe 2015) ទាំងចម្រូងចម្រាស ពីព្រោះតែ ពិធីករលោក Steve Harvey ប្រកាសលទ្ធផលប្រឡំ។

ហេតុការណ៍នេះ បានធ្វើឲ្យកក្រើក ពេញសារព័ត៌មាន លើពិភពលោក ប៉ុន្តែសូមប្រិយមិត្ តទុករឿងនេះមួយដុំសិន ក្រឡេកមកមើល ជីវប្រវត្តិខ្លះរបស់ បវរកញ្ញាចក្រ វាលហ្វីលីពីន Pia Wurtzbachវិញ ថាដំណើរជីវិតរបស់នាង មានអ្វីកើតឡើងខ្លះ។ ជីវិតឯកជន និងការសិក្សា Wurtzbach មានឈ្មោះពេញថា Pia Alonzo Wurtzbach កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ១៩៨៩ ជាកូនកាត់អាល្លឺម៉ង់ ហ្វីលីពីនមានកម្ពស់១,៧៣ម៉ែត្រ។

ឪពុករបស់ Wurtzbach ជាជនជាតិអាល្លឺម៉ង់ ហើយម្ដាយជនជាតិហ្វីលីពីន។ នាងកើតនៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ ប៉ុន្តែបានផ្លាស់មកនៅទីក្រុង Cagayan de Oro លើកោះ Mindanao ប្រទេសហ្វីលីពីន ពេលមានអាយុ១០ឆ្នាំ។ កាលនៅក្មេង បវរកញ្ញាវ័យ២៦ឆ្នាំរូបនេះ សិក្សានៅសាលាមត្តេយ្យ Kong Hua School និង បឋមសិក្សានៅសាលា Corpus Christi។ Wurtzbach បញ្ចប់ការសិក្សាថ្នាក់ អនុវិទ្យាល័យនៅសាលា ABS-CBN Distance Learning School ក្នុងទីក្រុង Quezon City ប្រទេសហ្វីលីពីន និងរៀនផ្នែកសិល្បៈ ធ្វើម្ហូបនៅមជ្ឈមណ្ឌល Center for Asian Culinary Studies នៅទីក្រុង San Juan ប្រទេសហ្វីលីពីន។

បវរកញ្ញាមុខស្រស់រូបនេះ មានប្អូនស្រីម្នាក់ និងអាចនិយាយ ភាសាអង់គ្លេស អាល្លឺម៉ង់ និងហ្វីលីពីនបានយ៉ាងល្អ។ អាជីពក្នុងសិល្បៈ នៅក្នុងសិល្បៈ នាងមានឈ្មោះថា Pia Romero មានអាជីពជា តារាសម្ដែង, ម៉ូដែល និងជាម្ចាស់មកុដបវរកញ្ញាចក្រវាល ប្រចាំហ្វីលីពីនឆ្នាំ២០១៥ កាលពីខែមេសា ហើយចុងក្រោយ បានឈ្នះលេខ១ ជាបវរកញ្ញាចក្រវាល លើពិភពលោកឆ្នាំ២០១៥ កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ។

Pia Wurtzbach ធ្វើការជាតារា សម្ដែងដោយធ្លាប់ ស្ថិតក្រោមការគ្រប់គ្រង របស់ទូរទស្សន៍ ABS-CBN។ នាងធ្លាប់សម្ដែងក្នុងរឿង “Kung Ako Na Lang Sana “(ឆ្នាំ2003), “All My Life” (២០០៤) និង “All About Love “(២០០៦)។ នាងក៏ជាអ្នករចនាម៉ូដ, អ្នកផាត់មុខឲ្យតារា និងសរសេរពីរបៀប ថែសម្រស់ផងដែរ៕

 

ដកស្រង់ពី៖ Sabay