Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​ថា មក​ដល់​ឥឡូវ មាន សូនីតា ប្ដូរ​រថយន្ត​​អស់​ប៉ុន្មាន​គ្រឿង​ទេ?

  • បោះពុម្ព

តារាសម្ដែង មាន សូនីតា ប្រាប់ Sabay នាងធ្លាប់ផ្លាស់ប្ដូររថយន្ត ចំនួន ៣ គ្រឿងមកហើយ ចាប់តាំងពីនាងចេះ ជិះរថយន្តមក។

ការថ្លែងបែបនេះគ្រាដែលនាងត្រូវបាន Sabay ជជីកសួរពីការផ្លាស់ប្ដូររថយន្តរបស់នាង តាំងពីបោះជំហានចូលសិល្បៈមក។ ជាការពិត មាន សូនីតា នាងមានរថយន្តជិះតាំងពីមិនទាន់ចូលសិល្បៈមកម្ល៉េះ ដោយរថយន្តដំបូងដែលនាងជិះនោះ គឺ Camry ស៊េរីឆ្នាំ ២០០០តម្លៃខ្ទង់១ម៉ឺនដុល្លារ។ បន្ទាប់មកទៀត ក្រោយបោះជំហានចូលសិល្បៈស៊ុប នាងប្ដូរមកជិះ Camryសេរីឆ្នាំ ២០០៧ តម្លៃ ជាង១ម៉ឺនដុល្លារដូចគ្នា ហើយចុងក្រោយរថយន្តដែលនាងកំពុងជិះរាល់ថ្ងៃគឺ Lexus RX 330 តម្លៃជាង២ម៉ឺនដុល្លារអាមេរិក។

មាន សូនីតា បានលលើកឡើងថា មិនទាន់មានគម្រោងផ្លាស់ប្ដូររថយន្តបន្តទៀតទេ បើទោះបីជាបច្ចុប្បន្នខ្លួនមានលទ្ធភាព អាចទិញរថយន្តទំនើបជាងនេះក្ដី។ “ការពិតទៅ រឿងឡានហ្នឹង មិនមែនជារឿងអស្ចារ្យសម្រាប់ខ្លួនខ្ញុំទេ ឲ្យតែមានជិះចូលចំណោមគេចុះទៅបានហើយ អត់ទាន់មានគម្រោងប្ដូរទេ” មាន សូនីតា ថ្លែងបញ្ជាក់។

មាន សូនីតា បានបោះជំហានចូលសិល្បៈកាលពីឆ្នាំ ២០០៩ តារាស្រីមានកំណើតមកពីខេត្ត កំពង់ចាមម្នាក់នេះ ក្រៅពីថតខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម និង ធ្វើជាទួតសុឆន្ទៈឲ្យក្រុមហ៊ុនក៏ដូចជាអង្គការមួយចំនួន នាងធ្លាប់បានថតខ្សែភាពយន្តបាន៥ទៅ៦រឿងមកហើយ៕

ដកស្រង់ពី៖Sabay