បណ្តាញសង្គម

វត្ថុ​បុរាណ​អាយុ​៨០០ឆ្នាំ​មាន​រាង​ស្រដៀង​ទូរសព្ទ​ចល័ត​

កាលពីពេលថ្មីៗនេះនៅប្រទេសអូទ្រីសបានប្រទះឃើញនូវវត្ថុបុរាណ ម្យ៉ាងដែលមានអាយុកាលប្រមាណ៨០០ឆ្នាំ ហើយអ្វីដែលចម្លែកនោះគឺវត្ថុបុរាណនោះមានរាងស្រដៀងទៅនឹងទូរសព្ទ ដៃទៀតផង។

មិនទាន់មានប្រភពណាអាចបកស្រាយថាតើវត្ថុបុរាណដែលគេទើបរកឃើញ នេះជារបស់អ្វីឲ្យពិតប្រាកដនៅឡើយទេ តែគេអាចត្រឹមនិយាយបានថា វាមានបង្ហាញនូវអក្សរនៃភាសារបស់ប្រទេសអ៊ីរ៉ាក់ ឬអ៊ីរ៉ង់ នៅលើវត្ថុបុរាណនោះ។ វត្ថុបុរាណដែលមានរូបរាងដូចទូរសព្ទដៃនេះមាន គ្រាប់ចុចចំនួនប្រាំបួន  ហើយមានអ្នកទ្រឹស្ដីនិយមមួយចំនួនបានទទួលស្គាល់ថា នេះអាចជាការបោកប្រាស់មួយ។

 ផ្ទុយពីការមិនទទួលស្គាល់នេះ ក៏មានអ្នកទ្រឹស្ដីនិយមមួយចំនួនទៀតបានលើកឡើងថា វត្ថុបុរាណនេះ ប្រហែលជាបង្កើតឡើងដោយអ្នកដែលអាចធ្វើដំណើរឆ្លងកាត់ពេលវេលា ម្នាក់បានឃើញនៅយុគសម័យទំនើប រួចបានត្រឡប់មកអតីតកាលដើម្បីបង្កើតវត្ថុនេះឡើង។

 លោក Daniel Muñoz ដែលជាអ្នកឯកទេសខាងសិក្សាវត្ថុក្រៅភពក៏ទទួលស្គាល់វត្ថុបុរាណ នេះគឺមានរាងស្រដៀងទៅនឹងទូរសព្ទដៃរបស់ក្រុមហ៊ុន Nokia ពិតមែន ប៉ុន្តែលោកមិនបានទទួលស្គាល់ទេថា វាជាទូរសព្ទដៃនោះទេ៕

ដកស្រង់ពី៖YolProm