Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ប្រកួត​ជើងឯក DJ ត្រៀម​ធ្វើ​ជា​លើក​ដំបូង​នៅ​កម្ពុជា

  • បោះពុម្ព

ឆាប់ៗនេះ នឹងមានការប្រកួតជ្រើសរើសជើងឯក DJ នៅប្រទេសកម្ពុជាលើកដំបូង ដែលមានឈ្មោះថា Cambodian DJ Championship 2016 ។

លោក Raindy ប្រធានផ្នែកទីផ្សារបាននិយាយថា អ្នកប្រឡូកក្នុងអាជីពនេះទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា អាចដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងបាន។ លោកបន្តថា បេក្ខជនទាំងអស់ត្រូវមានសមត្ថភាព Mix ភ្លេងដោយខ្លួនឯង និងធ្លាប់មានស្នាដៃនាពេលកន្លងមក មិនថាតែអ្នកបំពេញការងារតាមក្លឹបកម្សាន្ត ឬតាមស្ថានីយវិទ្យុនោះទេ។

ដោយឡែក សម្រាប់សមាសភាពគណៈកម្មការផ្ដល់ពិន្ទុវិញ មានជនជាតិខ្មែរ ២ រូប និងជនបរទេស ២ រូបមកពីអាហ្វ្រិក និងប្រទេសឥណ្ឌា ដោយពួកគេ នឹងផ្ដល់ពិន្ទុយ៉ាងសុក្រឹតដល់បេក្ខភាពទាំងអស់ ផ្អែកតាមសមត្ថភាព និងទេពកោសល្យ។ លោកបន្តថា អ្នកមានចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ ១០ លានរៀល ចំណាត់លេខ២ ទទួលបានទឹកប្រាក់ ៦ លានរៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន ៤ លានរៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់ ២លានរៀល។

 ប្រធានផ្នែកទីផ្សារដដែលអះអាងបន្ថែមទៀតថា មានមធ្យោបាយ ២ យ៉ាង ដើម្បីចូលរួមប្រកួតប្រជែង ដោយទៅយកពាក្យផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្ត Rock និងចូលទៅកាន់គេហទំព័រ www.cambodiandj.com ដើម្បីចុះឈ្មោះចូលរួម។ ម្យ៉ាងទៀត ក៏នឹងមានរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែ ធ្នូ ២០១៥ វេលាម៉ោង ២ រសៀលនៅមជ្ឈមណ្ឌលកម្សាន្ត Rock ផងដែរ ទាក់ទងទៅនឹងដំណើរការនេះ៕

ដកស្រង់ពី៖Sabay