បណ្តាញសង្គម

ផលិត​ផល​បច្ចេកវិទ្យា​ ​៤ លេចធ្លោ​​ទីផ្សារ​ក្នុង​ស្រុក​ឆ្នាំ ២០១៥

ឆ្នាំ ២០១៥ មានផលិតផលបច្ចេកវិទ្យា ជាច្រើនបានមកដល់ ទីផ្សារក្នុងប្រទេសកម្ពុជា តែក្នុងនោះមានផលិតផល មួយចំនួនមួយចំនួន ទទួលការចាប់អារម្មណ៍ និងលេចធ្លោពីអ្នកប្រើប្រាស់។

១. ទូរសព្ទ iPhone 6s/6s Plus នាំបច្ចេកវិទ្យា 3D Touch

iPhone 6s/6s Plus បានប្រកាសកាលពី ខែកញ្ញាកន្លង ទៅបានធ្វើឱ្យ កក្រើកទីផ្សារ Smartphone ក្នុងស្រុកជាខ្លាំង ព្រោះវាបំពាក់ បច្ចេកវិទ្យា 3D Touch។

3D Touch ដែលមានលើ iPhone 6s/6s Plus នេះ ដំណើរការដោយអ្នក ប្រើប្រាស់គ្រាន់តែចុច សង្កត់លើកម្មវិធីមួយចំនួន (Camera, Contact, Facebook,…) នោះវានឹងចេញ Options បន្ថែមសម្រាប់ជ្រើសរើស។ ក្រៅពីនោះនៅ មានមុខងារ Live Photo អាចឱ្យរូបភាព ដែលបានថត មានចលនា។ ចំពោះ iPhone 6s ទំហំ 16GB តម្លៃនៅប្រហែល ៧០០ដុល្លារ។

២. Hoverboard ឬ Smart Balance Wheel

នាចុងឆ្នាំ ២០១៥ នេះ វត្តមាន Hoverboard បានទាញចំណាប់អារម្មណ៍ អ្នកនៅភ្នំពេញជាខ្លាំង ដោយពួកគេនាំគ្នាទិញ ឧបករណ៍នេះយក មកជិះលេងកម្សាន្ត យ៉ាងរីករាយហើយ ក៏បានបង្ហោះ វីដេ អូ យ៉ាងព្រោងព្រាត ពេញបណ្ដាញសង្គម។

ឧបករណ៍កង់ពីរ មួួយនេះប្រើ ថាមពលអគ្គិសនី ដើម្បីដំណើរការ និងអាចរត់ បានពីចម្ងាយពី ១០ទៅ ១៥គីឡូម៉ែត្រឬលើស ទៅតាមប្រភេទ Hoverboard នីមួយៗ។ Hoverboard ឬ Smart Balance Wheel នៅតាមបណ្តាហាង មួយចំនួននៅ ភ្នំពេញមានតម្លៃ ប្រហែល ២០០ដុល្លារឡើង។

 ៣. កាមេរ៉ា GoPro

កាមេរ៉ា GoPro ជាផលិតផលល្បី របស់ក្រុមហ៊ុន GoPro អាមេរិក និងទើបតែពេញ និយមលើទីផ្សារ កម្ពុជានាប៉ុន្មាន ខែចុងក្រោយនេះ ប៉ុណ្ណោះ។ GoPro ត្រូវបានអ្នកប្រិយមិត្ត ជាច្រើនក្នុងស្រុកទិញយកទៅប្រើ សម្រាប់ថតរូប និងសកម្មភាពដំណើរ កម្សាន្តផ្សេងៗបានក្នុងកម្រិត គុណភាពខ្ពស់។ GoPro ក៏មានកាមេរ៉ា និងដងសម្រាប់ថតរូប Selfie បានយ៉ាងល្អ ពេលមានដំណើរ កម្សាន្តលក្ខណៈគូស្នេហ៍ ឬជាក្រុម។

 

. ឧបករណ៍ VR (Virtual Reality)

VR ជាវ៉ែនតាគ្រប ផ្ទៃមុខពិសេស ដែលអាចបង្ហាញ វីដេអូលក្ខណៈ 3D ដោយត្រូវភ្ជាប់ជាមួយ iPhone ឬ ទូរសព្ទប្រើ Android OS។ ប្រិយមិត្តអាចអាច ទស្សនាភាពយន្ត 3D ឬលេងហ្គេមបានដោយរីករាយ ដោយប្រើ VR។ អ្នកប្រើប្រាស់នឹង មានអារម្មណ៍ថា ហាក់កំពុងស្ថិត ក្នុងភាពយន្តឬ ហ្គេមនោះតែម្តង ពេលពាក់ឧបករណ៍ VR នេះ។

បច្ចុប្បន្នមានឧបករណ៍ VR ជាច្រើនកំពុង ដាក់លក់លើទីផ្សារ ដោយតម្លៃចាប់ពីខ្ទង់ ២០ដុល្លារដល់ប្រហែល ៥០០ដុល្លារ ទៅតាមប្រភេទនៃ VR ហើយ VR ទាំងនោះមាន៖ Samsung Gear VR, Oculus Rift, Sony PlayStation VR, HTC Vive, Fove VR, Zeiss VR One, Avegant Glyph, និង Google Cardboard។ ប្រិយមិត្តអាចទិញ ឧបករណ៍ទាំងនេះ លើអនឡាញបាន តាមរយៈ Amazon ឬ Ebay ជាដើម៕

ដកស្រង់ពី៖ Sabay