Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Honda Air Blade ស៊េរី​២០១៦​ ជិះ​១០០​គ.ម​ ស៊ី​សាំង​តែ​១,៥​លីត្រ​ប៉ុណ្ណោះ​

  • បោះពុម្ព

កាលពីចុងសប្ដាហ៍ កន្លងទៅនេះ សមាជិកក្រុម Air Blade Saigon, Danang រួមជាមួយ តារាចម្រៀង Hoa Minji នៃប្រទេសវៀតណាម បានចូលរួមដំណើរកម្សាន្ត មួយទៅកាន់ទីក្រុង Dong Hoi។

ដំបូងគេបើកបរ ម៉ូតូចម្ងាយ៣០គ.ម ឆ្ពោះទៅកាន់ ឆ្នេរសមុទ្រ នៃទីក្រុង Dong Hoi ក្នុងល្បឿន៤០គ.ម/ម៉ រួចបន្តដំណើរ ៧០គ.ម ទៀតទៅកាន់ឧទ្យានជាតិ Phong Nha-Kẻ Bàng។

ចុងបញ្ចប់នៃ ដំណើរកម្សាន្តនេះ អ្នករៀបចំកម្មវិធី បានវាស់ពី បរិមាណប្រេងឥន្ធនៈ ដែលម៉ូតូនីមួយៗ បានប្រើប្រាស់។ ម៉ូតូ Air Blade ស៊េរី២០១៦ដែលសមាជិកនារីៗ បានបើកបរនោះ ស៊ីសាំងអស់ ២,៧៣លីត្រ សម្រាប់ចម្ងាយផ្លូវ សរុប១៨២គ.ម គិតជាមធ្យម១០០គ.ម ស៊ីសាំងប្រមាណ១,៥លីត្រ។

 

ចំណែកឯម៉ូតូបើកបរ ដោយសមាជិកបុរស វិញស៊ីសាំងជាមធ្យម ១,៥លីត្រ ទៅ១,៧លីត្រ ក្នុងចម្ងាយផ្លូវ១០០គ.ម ភាពខុសគ្នាបន្តិចបន្តួច នេះអាចបណ្ដាល មកពីទម្ងន់របស់ អ្នកបើកបរ។ ដូចដែលការ លើកឡើង របស់ក្រុមហ៊ុន នៅក្នុងកម្មវិធីប្រកាស ពីវត្តមាន ម៉ូតូកាលពី ពេលកន្លងទៅ ម៉ាស៊ីនថ្មីដែលបំពាក់ លើម៉ូតូនេះពិតជា សន្សំសំចៃសាំង បានច្រើនមែន។

គួរបញ្ជាក់ថា ម៉ូតូ Air Blade ស៊េរី២០១៦ដ៏ប្រណិតមួយ នេះមានដាក់ លក់លើទីផ្សារ ប្រទេសវៀតណាម ក្នុងតម្លៃចាប់ពី ៣៨លានដុង (ប្រហាក់ប្រហែល១៦៨៩ដុល្លារ)៕

ដកស្រង់ពី៖ Sabay