Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Suzuki Viva ចេញ​ថ្មី​ស៊េរី 016 ផ្លាស់ប្ដូរ ៤ ចំណុច

  • បោះពុម្ព

ក្រុមហ៊ុន Suzuki បានបញ្ចេញម៉ូតូ Suzuki Viva ស៊េរីថ្មីឆ្នាំ 2016 ដោយមានការផ្លាស់ប្ដូរ ថ្មីមួយចំនួន ដើម្បីបង្កើនការ ទាក់ទាញពី អ្នកប្រើប្រាស់។

Suzuki Viva ស៊េរីថ្មីមាន ការផ្លាស់ប្ដូរដូចជា ការប្រើអាគុយស្ងួត ជំនួសអាគុយទឹក ដែលប្រើលើ ស៊េរីមុនៗ។ ចង្កៀងមុខ ផ្លាកក និងតែមក៏ មានការរចនាថ្មី រួមជាមួយ កែបក៏ត្រូវបានផ្លាស់ប្ដូរ ដោយបំពាក់នូវ វត្ថុធាតុដើមថ្មីពិសេស ជាងម៉ូដែលចាស់ មិនរអិល ងាយស្រួលអង្គុយ ទាំងអ្នកជិះនិង អ្នកបើកបរ។ Viva បានចេញលក់ លើទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩។ ក្នុងរយៈពេលជិត ២០ ឆ្នាំ Viva បានវិវឌ្ឍខ្លួន ជាច្រើនជំនាន់និងក្លាយជាការចងចាំ របស់អ្នកប្រើប្រាស់ មួយចំនួន។

ក្នុងការបង្ហាញម៉ូតូ viva ស៊េរីថ្មី លោក Nobuo Kidokoro នាយករោងចក្រ Cambodia Suzuki បានស្វែងរកការ គាំទ្រពីដៃគូសហការ។ លោកបានសន្យាជំរុញ ធ្វើការអភិវឌ្ឍន៍យីហោ ម៉ូតូរបស់ជប៉ុន ដែលមានកេរ្តិ៍ឈ្មោះល្បីរាប់ឆ្នាំនេះ មានប្រជាប្រិយភាព និងសន្ទុះគាំទ្រ ឡើងវិញនៅឆ្នាំៗ ខាងមុខ។ Suzuki Viva ស៊េរីថ្មី ២០១៦ តម្លៃប្រហែល ១៥០០ ដុល្លារអាមេរិក៕

ដកស្រង់ពី៖ Sabay