Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីវភាពលំបាកពេកបង្ខំឱ្យ សឿ សុធារ៉ា លើកដៃអង្វរម្ចាស់បុរីឱ្យសងប្រាក់ ២ម៉ឺនដុល្លារមកវិញ

  • បោះពុម្ព

មិនប៉ុន្មានខែដែលអ្នកម្ដាយតារាសម្ដែងជើងចាស់ អ្នកនាង សឿ សុធារ៉ា បានទទួលមរណភាពស្រាប់តែដើមឆ្នាំ២០២៤នេះ លោកឪពុក ក៏លាចាកលោកនេះម្នាក់ទៀត ដែលធ្វើឱ្យជីវិតតារាស្រីនេះកាន់តែពិបាកទទួលយក។

ខណះដែលបញ្ហាកើតមានឡើងជុំទិសយ៉ាងដូច្នេះ សឿ សុធារ៉ា ដាច់ចិត្តលើកសំពះអង្វរតាមរយះ ហ្វេសប៊ុកផ្លូវការរបស់ លោក សាវ៉ាន់ ហ្វីលីប បានផ្សាយ ដោយអ្នកនាងបានរៀបរាប់ទាំងអួលដើមករសុំឱ្យម្ចាស់បុរីមួយកន្លែង ធ្វើការជួយសង់ប្រាប់ចំនួន ២ម៉ឺនដុល្លារឱ្យទៅនាងវិញ។

តាមការបកស្រាយពីសាមីខ្លួនផ្ទាល់បានឱ្យដឹងថា ប្រាក់ចំនួន ២ម៉ឺនដុល្លារនេះ គឺអ្នកនាងទទួលបានពីអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីយកទៅទិញបុរីតម្លៃ២ម៉ឺនដុល្លារសម្រាប់ជ្រកកោន ដោយឃើញនាងនិងគ្រួសារលំបាកខ្លាំងពេក។ បន្ទាប់ពីទទួលបានប្រាប់ ២ម៉ឺនដុល្លារ សឿ សុធារ៉ា ក៏បានយកទៅទិញសំណង់បុរីមួយកន្លែងដែលបានប្រគល់ប្រាប់រួចរាល់។

ប៉ុន្តែរហូតមកដល់ពេលនេះ ខាងបុរីនៅមិនទាន់ដំណើរការសាងសង់ឱ្យនាងនៅឡើយទេ។ ដោយហេតុចាំអស់រយះពេលជាយូ និងគ្មានកន្លែងជ្រកកោនសម្រាប់គ្រួសារ សឿ សុធារ៉ា បានលើកដៃអង្វរទៅកាន់ម្ចាស់បុរី សូមឱ្យយោគយល់សង់ប្រាក់ ២ម៉ឺន ទៅនាងវិញ ដើម្បីយកទៅសាងសង់ផ្ទះនៅខេត្តកំពង់ឆ្នាំងវិញ។ បញ្ជាក់ថាដីនៅខេត្តកំពង់ឆ្នាំងនេះក៏ជាដីសប្បុរសជនជួយដល់នាង។

យ៉ាងណាមិញជុំវិញការលើកឡើង និងអំពាវនាវរបស់អ្នកនាងស្រី សឿ សុធារ៉ា ខាងម្ចាស់បុរីលើកឡើងយ៉ាងដូច្នេះ គឺតម្រូវឱ្យអ្នកនាង សឿ សុធារ៉ា ចូលរួមសហការណ៍រៀបចំឯកសារច្បាស់លាស់ជូនក្រុមការងារបុរី មុនពេលខាងបុរីមានដំណោះស្រាយជូន៕

ដកស្រង់ពី៖Sabay