Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បវរកញ្ញាហ្វីលីពីនម្នាក់ បាន​លាចាកលោក ក្នុងវ័យទើបជាង ២០ឆ្នាំ

  • បោះពុម្ព

នៅថ្ងៃទី១៦ ខែមករា សារព័ត៌មាន GMA បានរាយការណ៍ថាបវរកញ្ញាហ្វីលីពីន Antoinette Pagaduan Miss Gattaran (Binibining Gattaran 2023) បានទទួលមរណភាពបន្ទាប់ពីគាំងបេះដូងនៅអាយុខ្ទង់ ២០ ឆ្នាំ។

Antoinette Pagaduan ទើបតែប្រារព្ធពិធីខួបកំណើតអាយុឆ្នាំថ្មីរបស់នាង កាលពីថ្ងៃទី ០៩ ខែមករា កន្លងទៅប៉ុណ្ណោះ តែជារឿងស្មានមិនដល់នាងស្រាប់តែជួបរឿងអកុសលបែបនេះទៅវិញ។ ព័ត៌មានអំពីការស្លាប់ភ្លាមៗរបស់ Antoinette Pagaduan ត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការសម្រាប់និស្សិតនៃសាកលវិទ្យាល័យរដ្ឋ Cagayan ជាកន្លែងដែលនាងបានសិក្សា។

"សាកលវិទ្យាល័យ Cagayan State សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ Antoinette Pagaduan និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១។ Antoinette គឺជានិស្សិតដ៏ឆ្នើមម្នាក់ និងចិត្តល្អថែមទៀតផង។ ក្នុងអំឡុងពេលដ៏ក្រៀមក្រំនេះ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរឹងមាំ ដើម្បីយកឈ្នះរឿងនេះបាន និងចងចាំអនុស្សាវរីយ៍ដ៏គួរឲ្យល្អៗជាមួយ Antoinette Pagaduan»។

នេះជាអ្វីដែលសាកលវិទ្យាល័យខាងលើបានសរសេរប្រកាសលើវិបសាយ។ Antoinette Pagaduan ជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Cagayan State និងជាប្រធានសហជីពនិស្សិតនៅវិទ្យាល័យជាតិ Calaoagan Dackel National High School។ ក្នុងការប្រលងបវរកញ្ញា Binibining Gattaran 2023 (Miss Gattaran region) Antoinette ក៏ទទួលបានជយលាភីផ្នែកសម្រស់ សម្រស់ មិត្តភាព -ល-។ នាងទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងទម្រង់មុខស្រស់ស្អាត និងរាងកាយដ៏ទាក់ទាញ។

បន្ទាប់ពីការប្រកួតថ្នាក់តំបន់ Gattaran ទស្សនិកជនជាច្រើនសង្ឃឹមថានឹងបានឃើញនាងនៅក្នុងការប្រកួតថ្នាក់ជាតិ Binibining Pilipinas នាពេលខាងមុខនេះ។ ប៉ុន្តែគួរឲ្យស្អាតនាងតូចរូបនេះបានឃ្លាយឆ្ងាយពិភពលោកនេះហើយ៕

ដកស្រង់ពី៖Sabay