Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពូលមហាសេដ្ឋី លោក Bill Gates ព្យាករណ៍ថា រយៈពេល ៥ឆ្នាំទៀត AI នឹងផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស

  • បោះពុម្ព

(បរទេស)៖ ថ្មីៗនេះលោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft (MSFT) និងជាមហាសេដ្ឋីលំដាប់ទីប្រាំរបស់ពិភពលោកបានព្យាករណ៍ថា បញ្ញាសិប្បនិម្មិត្ត (AI) នឹងមានឥទ្ធិពលផ្លាស់ប្តូរលើទិដ្ឋភាពផ្សេងៗនៃជីវិតរបស់យើងក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

លោកបានលើកឡើងថា អនាគតរបស់មនុស្សភាគច្រើននឹងត្រូវបានជំនួសដោយ AI ដើម្បីបំពេញការងារជាច្រើនដូចជា ការវិភាគទិន្នន័យ ការកំណត់កាលវិភាគ ឬធ្វើការរៀបចំ និងការកក់ទុក (reservations) ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ជាការពិតណាស់លោក Bill Gates ជឿជាក់ថាវត្តមាន AI នឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវការងារជាច្រើនរបស់មនុស្ស រូមទាំងការងារថែទាំសុខភាព (ដែលជាតួនាទីរបស់គ្រូពេទ្យ) និងការអប់រំ (ដែលជាតួនាទីរបស់គ្រូបង្រៀន) ហើយការងារទាំងអស់នេះភាគច្រើននឹងត្រូវបានជំនួសដោយ AI ដើម្បីកែលម្អជីវិតរស់នៅ ជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។

កំណើននៃការប្រើប្រាស់ AI ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យម្ចាស់ក្រុមហ៊ុនធំៗជាច្រើនជុំវិញពិភពលោកលើកឡើងអំពីការភ័យខ្លាចថា មនុស្សរាប់លាននាក់ជុំវិញពិភពលោកអាចនឹងត្រូវបានលុបបំបាត់ការងារ។ ជាក់ស្តែងតាមរយៈ មូលនិធិរូបិយវត្ថុអន្តរជាតិក្នុងសប្តាហ៍នេះបានរាយការណ៍ថាប្រហែល ៤០ភាគរយនៃការងារនៅជុំវិញពិភពលោកអាចរងផលប៉ះពាល់ដោយការកើនឡើងនៃបច្ចេកវិទ្យា AI។ តែយ៉ាងណាជុំវិញការព្យាករណ៍នេះលោក Bill Gates នៅតែសង្កត់ធ្ងន់ជាមួយហេតុផលសមស្របស្របដោយលោកជឿជាក់ថា «ប្រវត្តិសាស្រ្តបង្ហាញជាមួយរាល់បច្ចេកវិទ្យាថ្មី កើតឡើងពីការភ័យខ្លាច ហើយបន្ទាប់មកមានឱកាសថ្មី» ។

ជាឧទាហរណ៍ក្រឡេកទៅមើលផលិតភាពកសិកម្មក្នុងឆ្នាំ១៩៩០ ពេលនោះតើមនុស្សធ្វើអ្វី? «តាមពិតទៅ របស់ថ្មីជាច្រើន ប្រភេទការងារថ្មីជាច្រើន ត្រូវបានកើតឡើង ហើយជីវិតរស់នៅកាន់តែល្អជាងមុន ជាងពេលដែលគ្រប់គ្នាធ្វើតែស្រែចំការ»។ គួរជម្រាបដែរថា បើទោះបីជា AI ទៅ ៥ឆ្នាំខាងមុខអាចនឹងលុបបំបាត់ការងាររបស់មនុស្សភាគច្រើន តែលោក Bill Gates អះអាងថា AI នឹងធ្វើឱ្យជីវិតរបស់មនុស្សគ្រប់គ្នាកាន់តែងាយស្រួល ជាពិសេសចង្អុលទៅការជួយគ្រូពេទ្យធ្វើឯកសារ ដែលជា «ផ្នែកមួយនៃការងារដែលពួកគេមិនចូលចិន…ប៉ុន្តែអាចធ្វើឱ្យវាមានប្រសិទ្ធភាពបំផុត»៕

ដកស្រង់ពី៖Fresh New