Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាំងឆ្លាត​សង្ហា​ម៉ឺងម៉ាត់ការងារ​នេះហើយផលិតករវ័យក្មេង​កូនប្រុសរបស់ផលិតករជើងចាស់​ឆាយ​បូរ៉ា

  • បោះពុម្ព

ភាពយន្តរឿង«អ៊ំចនម៉ែដោះ»ក្លាយជាភាពយន្តថ្មីមួយទៀតកើតចេញពីស្នាដៃផលិតរឿងរបស់លោកឆាយបូរ៉ាផលិតកររឿងដ៏ឆ្នើមរបស់កម្ពុជាដែលធ្លាប់បានសាងភាពជោគជ័យនិងមុខមាត់ជូនជាតិជាច្រើនតាមរយៈភាពយន្តល្បីៗនាពេលកន្លងមក។ប៉ុន្តែអ្វីដែលពុំអាចមើលរំលងបាននោះរឿងថ្មីនេះក៏ជាការសហការផលិតរបស់កូនប្រុសបង្កើតរបស់លោកផងដែរគឺលោកឆាយបូរ៉ាពី។

លោកឆាយបូរ៉ាពីបានទទួលបានឱកាសពិសេសសាងស្នាដៃរួមគ្នាជាមួយនឹងលោកឪពុកក្នុងការផលិតនិងដឹកនាំរឿង«អ៊ំចនម៉ែដោះ»។ថ្វីដ្បិតស្ថិតក្នុងវ័យក្មេងប៉ុន្តែមហាជនជាច្រើនមានការរំពឹងទុកខ្ពស់ទៅលើទឹកដៃរបស់លោកដោយសារមានឪពុកជាជើងខ្លាំងប្រចាំវិស័យស្រាប់។

ផ្អែកតាមការបញ្ជាក់របស់លោកឆាយបូរ៉ាបានឲ្យដឹងថាកូនប្រុសរបស់លោកគឺឆាយបូរ៉ាពី(ឈ្មោះក្រៅDale)ធ្លាប់មានបទពិសោធផលិតរឿងខ្លីៗបាន៤រឿងហើយ។រីឯភាពយន្តខ្នាតធំវិញលោកបានធ្វើជាជំនួយការដឹកនាំរឿងចំនួន២រឿងនិងដឹកនាំរួម១រឿងជាមួយឪពុកគឺរឿង«អ៊ំចនម៉េដោះ»នេះហើយ។លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមុខជំនាញផលិតភាពយន្ត(Filmmaking)ពីសាកលវិទ្យាល័យMiddlesexUniversityនៅចក្រភពអង់គ្លេស។ត្រឹមចំណេះជំនាញពីវិស័យភាពយន្តមិនទាន់គ្រប់គ្រាន់ទេសម្រាប់អ្នកកំលោះបូរ៉ាពីព្រោះលោកក៏បានបន្ថែមជំនាញមួយទៀតដែរនោះគឺផ្នែកហិរញ្ញវត្ថុ។

និយាយពីការងារវិញក្រៅពីជាផលិតករកុនស្នងតំណែងឪពុកកូនប្រុសត្រកូលឆាយរូបនេះហើយក៏បានប្រឡូកចូលក្នុងវិស័យជំនួញជួញដូរខ្លះដែរ។ការអធិប្បាយពេលនេះក៏បញ្ជាក់ច្បាស់ពេកទៅហើយថាបូរ៉ាពីជាធនធានដ៏សកម្មពោលគឺចូលចិត្តចាប់យកឱកាសដែលនៅនឹងមុខមិនឲ្យរំផុតឡើយ។បូកផ្សំនឹងចរិតបែបម៉ឺងម៉ាត់ឲ្យតម្លៃការងារនិងរូបរាងស្រស់សង្ហាបូរ៉ាពីក៏ត្រូវបានមហាជនកោតសរសើរមិនតិចទេថាមានភាពខ្លាំងពីក្នុងមិនចាញ់ឪពុកឡើយ៕

ដកស្រង់ពី៖Sabay