Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាកំពែង​ចិន​មាន​ប្រវែង​សរុប​ប៉ុន្មាន​?

  • បោះពុម្ព

ក្នុងប្រទេសចិន មានសំណង់ស្ថាបត្យកម្មបុរាណៗជាច្រើន ដែលបន្សល់ទុកពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ។

អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀតពូកគេដាក់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។ បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថាជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ។ មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ្រិស្តសករាជ។

កាលនោះ ការសាងសង់មហាកំពែងនេះឡើង ដើម្បីការពារការឈ្លានពានពីពួកពនេចរ។ ប៉ុន្តែកំពែងដែលសាងសង់នៅសម័យរាជវង្សឈីង រងការខ្ទេចខ្ទាំខូចខាតជាច្រើន ដោយសារតែសង្គ្រាម និងអាកាសធាតុ ហេតុនេះហើយតំបន់មហាកំពែងដែលសល់សម្រាប់ភ្ញៀវទេសចរសព្វថ្ងៃនេះគឺ សល់ពីការសាងសង់របស់រាជវង្សមីង នៅសតវត្សទី១៤ ដល់ទី១៧៕

ដកស្រង់ពី៖Sabay News