Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អើលការសង្ស័យថា HyunA និង Junhyung ស្រឡាញ់គ្នា ឥឡូវក្រុមហ៊ុនទាំងសងខាងចេញមុខហើយ

  • បោះពុម្ព

មានព័ត៌មានភ្ញាក់ផ្អើលមួយបានផ្ទុះឡើង ថា HyunA និង Yong Junhyung (អតីតសមាជិកក្រុម Higghlight) មានទំនាក់ទមនងស្នេហានឹងគ្នា។

ដោយសារមានការចែករំលែកតៗគ្នា ពេលនេះក្រុមហ៊ុនរបស់ អ្នកទាំងពីរបានចេញសារមួយជាផ្លូវការហើយ។ ក្រុមហ៊ុន AT AREA ដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រងរបស់ HyunA បានលើកឡើងខ្លីៗថា៖ «ពួកយើងមានជាប់ពាក់ព័ន្ធក្នុងជីវិតឯកជនរបស់ស HyunA ទេ»។

មិនយូរប៉ុន្មាន ក្រុមហ៊ុន BLACK MAD របស់ Yong Junhyung ក៏បានចេញសេចក្ដីថ្លែងការណ៍ ទៅកាន់សារព័ត៌មាន Newsen អត្ថន័យមិនខុសពី AT AREA ប៉ុន្មានដែរ ដោយឲ្យដឹងថា៖ «ដោយសារនេះគឺជាជីវិតឯកជនរបស់តារា ដូច្នេះវាមានការពិបាកក្នុងការបញ្ជាក់ណាស់។

ពួកយើងសូមការយោគយល់ពីអ្នកទាំងអស់គ្នា»។ជាការពិតថ្មីៗនេះ HyunA និង Yong Junhyung បានបង្ហោះរូបជាគូ ដោយកាន់ដៃគ្នានៅឆ្នេរខ្សាច់ ពោលគឺក្នុងកាយវិការលើសពីមិត្តធម្មតា ទើបមានការភ្ញាក់ផ្អើល និងសង្ស័យពីទំនាក់ទំនងរបស់ពួកគេ៕

ដកស្រង់ពី៖Sabay