Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធីសម្ពោធជាផ្លូវការ Galaxy S24 Series! និងស្វាគមន៍វត្តមាន ស៊ីន យូប៊ីន ជាអ្នកតំណាងរបស់ទូរស័ព្ទដៃសាមសុងនៅកម្ពុជា

  • បោះពុម្ព

កាលពីរាត្រីយប់មិញនេះ ក្រុមហ៊ុន សាមសុង បានធ្វើការ ដាក់សម្ពោធជាផ្លូវការនូវកំពូលស្មាតហ្វូន Galaxy S24 Series និងស្វាគមន៍ កញ្ញា ស៊ីន យូប៊ីន ដែល ជាអ្នកតំណាងរបស់ទូរស័ព្ទដៃសាមសុងផងដែរ។

ស្របពេលនៃការដាក់សម្ពោធជាផ្លូវការនេះ ក៏មានការបង្ហាញវត្តមានតំណាងចែកចាយថ្មីដែលចូលមកកាន់គ្រួសារសាមសុង ក៏ដូចជាតំណាងចែកចាយតូចធំទូរទាំងប្រទេសអញ្ចើញចូលរួមយ៉ាងអធិកអធមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានបងៗអ្នកសារព័តមាន ជាពិសេស បងៗ Influencer ល្បីៗប្រចាំប្រទេសជាច្រើនដូចជា៖ លោក រ៉េននី ដារ៉ា អ្នកជំនាញបង្កើតវីដេអូ Vlog ដើរលេងកំសាន្ត និង អ្នកជំនាញថតរូប បច្ចេកវិទ្យា AI លោក រៀន ថត Rean Thort (ហៅ ពូជ្រួញ) ដើម្បីចូលរួមទស្សនាផ្ទាល់ កាន់ផ្ទាល់ និងតេសផ្ទាល់នូវកំពូលបទពិសោធន៍ AI ថ្មីដ៏ឆ្លាតវៃរបស់ សាមសុង ដែលធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ចេញនូវ ចំណាប់អារម្មណ៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងចែកចាយទាំងអស់ ដែលតែង តែគាំទ្រ និងជឿទុកចិត្តមកលើក្រុមហ៊ុន សាមសុង រហូតមកដល់ពេលនេះ ជាពិសេស តំណាង ចែកចាយថ្មីដែលបានក្លាយជាដៃគូសហការរបស់សាមសុងផងដែរ។

លោកក៏បានបន្ថែមទៀតថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការ ដាក់សម្ពោធនូវកំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 Series ជាមួយបច្ចេកវិទ្យា AI ថ្មីដំបូងគេបំផុតនៅកម្ពុជា។

យើងជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាថ្មីនេះ នឹងធ្វើឱ្យអតិថិជនទប់ចិត្ត ទប់អារម្មណ៍មិនជាប់នូវកំពូលមុខងារដ៏សម្បូរបែប ដែលផ្ដល់នូវភាពងាយស្រួលក្នុងប្រើប្រាស់។” កាន់តែរំភើបជាងនេះ ក្រុមហ៊ុន សាមសុង ក៏មិនឱ្យហ្វេនៗខកចិត្ត…ខកបេះដូងនោះដែរ ដោយ អតិថិជនទាំងអស់គ្រាន់តែធ្វើការដាក់ Pre-Order ចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 6 កុម្ភ: 2024 នឹងទទួល បានការថែមជូនដ៏ពិសេសដូចជា៖ *សម្រាប់ Galaxy S24 Ultra ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB) ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត ការធានាលើអេក្រង់ពេញមួយឆ្នាំ 2024 (ប្តូរអេក្រង់មិនគិតថ្លៃ ១ដង ទោះការបែក ឬខូចក្នុងស្ថាន ភាពណាក៏ដោយ) ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

*រីឯ Galaxy S24 | S24 Plus ទទួលបានការ Update ទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB) ថែមជូន Galaxy Bud FE ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត ការធានាលើអេក្រង់ពេញមួយឆ្នាំ 2024 (ប្តូរអេក្រង់មិនគិតថ្លៃ ១ដង ទោះការបែក ឬខូចក្នុងស្ថាន ភាពណាក៏ដោយ) ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) រួសរាន់ឡើងណាហ្វេនៗ! កុំឱ្យឱកាសដ៏ពិសេសមួយនេះកន្លងផុតទៅឱ្យសោះ! ពីព្រោះប្រូម៉ូសិនដ៏ អស្ចារ្យបែបនេះមិនងាយមាននោះទេ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំង ប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia IG: samsungcambodia TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ដកស្រង់ពី៖Sabay