Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ាកយីហោល្បីលំដាប់ពិភពលោក New Balance ត្រៀមខ្លួនវាយលុកទីផ្សារកម្ពុជា!

  • បោះពុម្ព

ក្រុមហ៊ុន New Balance ដែលជាម៉ាកយីហោឈានមុខគេលើពិភពលោកផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡាបានប្រកាសយ៉ាងមុតមាំអំពីការបើកដំណើរការជាផ្លូវការហាងរបស់ខ្លួននៅប្រទេសកម្ពុជា។

នេះបានបង្ហាញ ពីជំហានដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន New Balance ថាកម្ពុជាគឺជាប្រទេសបន្ទាប់ក្នុងទ្វីបអាស៊ី ដែលយីហោដ៏ធំមួយនេះមានវត្តមានដើម្បីពង្រីកទីផ្សាររបស់ខ្លួន។ ហាង New Balance ទីតាំងអុីអន ម៉ល ភ្នំពេញ មានលក់ផលិតផលគ្រប់មុខរបស់ខ្លួន! ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងមិនអាចមើលរំលងបានគឺ ក្រុមហ៊ុន New Balance បានបើកដំណើរការហាងលក់នៅជាង ៤ ០០០ កន្លែងនៅទូទាំងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនលំដាប់ពិភពលោក New Balance ក៏បានពង្រីកទីផ្សាររបស់ខ្លួនជាមួយនឹងហាងលក់ផ្តាច់មុខចំនួន ៤ ក្នុងទីតាំងសំខាន់ៗ នៅចំកណ្តាលរាជធានីភ្នំពេញដែលមាននៅ ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ និងនៅតាមសាខាផ្សារទំនើប អុីអនម៉ល ទាំង ៣ ដែលរួមមាន អុីអនម៉ល សែនសុខស៊ីធី អុីអនម៉ល មានជ័យ និង អុីអនម៉ល ភ្នំពេញ។

នេះគឺជាជំហានដ៏សំខាន់របស់ម៉ាកយីហោដ៏ល្បីមួយនេះ ក្នុងការនាំផលិតផលរបស់ខ្លួនមកជូនអតិថិជនកម្ពុជាយើង ដើម្បី៎ផ្ដល់នូវបទពិសោធន៍ថ្មីៗ ដោយផ្ទាល់នៅប្រទេសកម្ពុជាជាមួយផលិតផលទាំងអស់របស់ New Balance។New Balance ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡា មានមោទនភាពក្នុងការប្រកាសការបើកដំណើរការហាងលក់ជាផ្លូវការនៅប្រទេសកម្ពុជា។

ការពង្រីកទីផ្សារមកកម្ពុជានេះគឺស្របតាមការប្តេជ្ញា និងឆន្ទៈរបស់ក្រុមហ៊ុន New Balance ដែលតែងតែផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងបទពិសោធន៍សេវាកម្មអតិថិជនដ៏ឆ្នើមរបស់ខ្លួ នទូទាំងពិភពលោក។ ទីតាំងហាងដែលបានជ្រើសរើសទាំងអស់ គឺក្រុមហ៊ុនតែងតែផ្ដោតសំខាន់ទៅលើ ភាពងាយស្រួលស្វែងរក និងងាយទៅដល់ សម្រាប់អតិថិជនទាំងអស់ ហើយហាងនីមួយៗ សុទ្ធសឹងតែមានលក់ផលិតផលដ៏សម្បូរបែបគ្រប់មុខទាំងអស់របស់ New Balance សម្រាប់អ្នកចូលចិត្តលេងកីឡា រួមទាំងអ្នកដែលចូលចិត្តម៉ូតពេញនិយម ទាន់សម័យថ្មីៗ។

ហាងលក់ផ្តាច់មុខទាំង ៤ របស់ New Balance នៅកម្ពុជាមានទីតាំងនៅតាមកន្លែងទីប្រជុំជនធំទូទាំងប្រទេស ដែលនឹងបំពេញតម្រូវការអតិថិជនជាច្រើនផ្សេងៗ គ្នា ហើយក៏ធ្វើអោយអតិថិជនងាយស្រួលក្នុងការស្វែងរក និងសាកល្បងប្រើប្រាស់ផលិតផល New Balance ជាងមុនផងដែរ។ លោក Darryl Peacock ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន New Balance ប្រចាំនៅប្រទេសកម្ពុជា និងជានាយកក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. បានសម្តែងភាពរីករាយ អបអរសាទរចំពោះការឈានជើងរបស់ New Balance មកកាន់ទីផ្សារកម្ពុជា។ New Balance ជាម៉ាកយីហោមួយដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈកាលជាយូរយារ ណាស់មកហើយក្នុងការផ្តល់ជូននូវផលិតផលបែបកីឡា រួមទាំងផលិតផលទូទៅ ដែលមានភាពទាន់សម័យផងដែរ។ លោកបញ្ជាក់ទៀតថា កម្ពុជាជាទីផ្សារដ៏មានសក្ដានុពលមួយ ហើយ New Balance ត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់យ៉ាងច្រើនក្នុងប្រទេសកម្ពុជា ទាំងម៉ូតបែប Street Fashion និងម៉ូដបែបកីឡា។

ហាង New Balance នឹងក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការនាំយកផលិតផលប្រេនដែលមានគុណភាពល្អ និងបង្កើនបទពិសោធន៍របស់អតិថិជនផងដែរ។ ដំណើរប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្រោមការគ្រប់គ្រងដ៏យកចិត្តទុកដាក់របស់ក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយម៉ាកយីហោផលិតផលកីឡា និងផលិតផលសម្រាប់ការស់នៅផ្សេងៗទៀត ឈានមុខគេនៅក្នុងតំបន់។ សម្រាប់ផែនការតទៅមុខទៀតក្រុមហ៊ុន MAP Active Cambodia មានមហិច្ឆតាក្នុងការពង្រឹងវត្តមានរបស់ម៉ាកយីហោ New Balance នៅក្នុងប្រទេសកម្ពុជាអោយកាន់តែប្រសើរជាលំដាប់។ នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនមានគោលបំណងបើកហាង New Balance ចំនួន ២ សាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍម៉ាកយីហោរបស់ខ្លួន ក្នុងការសម្រេចគោលដៅនៃការបើកហាងសរុបចំនួន ៦ នៅក្នុងឆ្នាំតែមួយ។

កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ មានគោលបំណងពង្រឹងជំហររបស់ New Balance ក្នុងនាមជាម៉ាកយីហោផលិតផលកីឡា ដែលឈានមុខគេនៅប្រទេសកម្ពុជា។ នេះជាការបោះជំហានទៅមុខដ៏សំខាន់ ដែលបង្ហាញពីទំព័រថ្មីនៃដំណើរជុំវិញពិភពលោករបស់ New Balance និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវផលិតផល និងបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនកម្ពុជាទាំងអស់ផងដែរ។

ដកស្រង់ពី៖Sabay