Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ពិធី​តាំង​ពិព័រណ៍​បេតិកភណ្ឌ​អរូបី​ចិន​-​កម្ពុជា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​

  • បោះពុម្ព

ពិធីតាំងពិព័រណ៌ “សម្រស់នៃបេតិកភណ្ឌអរូបី ចិន-កម្ពុជា បានចាប់ផ្ដើមរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ដោយបានទាក់ទាញអ្នកទស្សនារាប់រយនាក់។

ពិធីតាំងពិព័រណ៍រយៈពេល១៥ ថ្ងៃបានបង្ហាញពីស្នាដៃសិល្បៈប្រកបដោយការច្នៃប្រឌិត រួមមានឈុតពែងទឹកតែ ពន្លឺសៀវភៅ វត្ថុស៊កក្នុងសៀវភៅ និងពែងតែដីឥដ្ឋពណ៌ស្វាយរំលេចជាមួយផ្កា Bauhinia ជាដើម។

ក្នុងពិធីបើក ក្រុមអ្នកសម្តែងជនជាតិចិនបានសម្តែងបទចម្រៀងជនជាតិដើមភាគតិច Dong ដល់ទស្សនិកជន ខណៈដែលសិល្បករខ្មែរបានលេងចាប៉ីដងវែង។

ពិធីតាំងពិព័រណ៌នេះត្រូវបានរៀបចំឡើងដំណាលគ្នាជាមួយនឹងពិធីប្រកួតប្រជែងសម្រាប់និស្សិតមហាវិទ្យាល័យស្តីពីការរចនាច្នៃប្រឌិតបេតិកភណ្ឌវប្បធម៌អរូបី និងសិក្ខាសាលាស្តីពីបេតិកភណ្ឌវប្បធម៌អរូបី។

លោក ជួន ចាន់ភារម្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយនៃក្រសួងព័ត៌មាន បាននិយាយថា ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងស្របពេលដែលកម្ពុជា និងចិនបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោកបានគូសបញ្ជាក់នៅក្នុងពិធីបើកថា “ពិធីតាំងពិព័រណ៌នេះគឺមានសារសំខាន់ និងជាស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌”។

លោកបានបន្ថែមថា “វានឹងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន”។

លោកជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជានឹងអាចរៀនពីបទពិសោធន៍របស់ប្រទេសចិន ក្នុងការអភិរក្ស និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។

លោកបាននិយាយទៀតថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលបានផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការការពារ និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី”។

ពិព័រណ៍នេះត្រូវបានរៀបចំរួមគ្នាដោយនាយកដ្ឋានវប្បធម៌ និងទេសចរណ៍ខេត្តក្វាងស៊ី សារមន្ទីរ Liuzhou កាសែត Guangxi Daily និងសហព័ន្ធខ្មែរចិននៅកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ។

តាមរយៈប្រព័ន្ធវីដេអូ លោក Cheng Zhou អ្នកគ្រប់គ្រងសារមន្ទីរ Guangxi Liuzhou បាននិយាយថា បេតិកភណ្ឌវប្បធម៌អរូបី គឺជាទំនៀមទម្លាប់ដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ដោយប្រជាជនគ្រប់ជនជាតិសាសន៍ក្នុងពិភពលោក ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតរបស់ពួកគេ ផងដែរ។

លោកបានបន្តថា “សារមន្ទីរ Liuzhou បាននាំយកសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ចិនមួយចំនួនមកដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ហើយក្រុមការងាររបស់យើងក៏នឹងបង្ហាញសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទាំងនេះដល់ភ្ញៀវទេសចរណ៍ផងដែរ”។

លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងរីករាយជាមួយនឹងការតាំងពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីនេះ។

លោក Mo Renli ប្រធាននាយកដ្ឋានផ្នែករាយការណ៍អាស៊ានមកពីកាសែត Guangxi Daily បាននិយាយថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា។

លោកបានប្រាប់ Xinhua ថា “ខ្ញុំសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះនឹងជួយជំរុញការផ្លាស់ប្តូររវាងប្រជាជនចិន កម្ពុជា និងអាស៊ីអាគ្នេយ៍” ។

លោកបានលើកឡើងទៀតថា “តាមរយៈការដាក់បង្ហាញបេតិកភណ្ឌវប្បធម៌អរូបី យើងចង់ធានាបាននូវវឌ្ឍនភាពសម្រាប់ភាពជោគជ័យក្នុងការកសាងរួមគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងប្រទេសចិន និងអាស៊ាន ដែលរួមចំណែកដល់ការបង្កើតសហគមន៍ចិនអាស៊ានដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងជោគវាសនារួមគ្នា។

អ្នកទស្សនាមួយចំនួនបាននិយាយថា ព្រឹត្តិការណ៍នេះបានបំផុសគំនិតពួកគេឱ្យចូលរួមក្នុងការការពារ និងអភិវឌ្ឍសម្បត្តិវប្បធម៌អរូបីសម្រាប់មនុស្សជំនាន់ក្រោយ។

Heng Chean ជាអ្នកទស្សនាម្នាក់បានប្រាប់ Xinhuaថា “ខ្ញុំពិតជាចូលចិត្តសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ចិន ពីព្រោះខ្ញុំអាចយល់ដឹងអំពីវប្បធម៌ ប្រវត្តិសាស្រ្ត ជីវិតប្រចាំថ្ងៃរបស់ពួកគេ តាមរយៈស្នាដៃ និងការសម្តែងរបស់ពួកគេដែលបានបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ” ។

នេះជាលើកទីមួយហើយ ដែលខ្លួនបានទស្សនាការតាំងពិពណ៌បែបនេះ ពីព្រោះវាមិនត្រឹមតែបានបំផុសគំនិតប្រជាជនឱ្យស្រឡាញ់បេតិកភណ្ឌវប្បធម៌អរូបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិនផងដែរ។

គាត់បានបន្តទៀតថា “ខ្ញុំចាប់អារម្មណ៍នឹងស្នាដៃ និងការសម្តែងរបស់ពួកគេ។ ក្រៅពីការបង្ហាញសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ចិន សិល្បករខ្មែរយើងក៏បង្ហាញនូវបេតិកភណ្ឌវប្បធម៌អរូបីរបស់យើងផងដែរ ដូចជាចាប៉ីដងវែង និងចម្រៀងប្រជាប្រិយ”។

កែវ ចាន់ឆៃយុទ្ធ អាយុ១៨ឆ្នាំ ជាអ្នកទៅទស្សនាម្នាក់ទៀតបាននិយាយថា គាត់ចូលចិត្តសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់ចិន ព្រោះវាបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ និងជីវភាពប្រចាំថ្ងៃ។

គាត់បានប្រាប់ Xinhua ថា “ខ្ញុំគិតថាការតាំងពិព័រណ៍នេះគឺល្អណាស់។ វាមិនត្រឹមតែធ្វើឱ្យយើងស្គាល់ប្រទេសចិនកាន់តែច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមសន្ទុះថ្មីដល់ទំនាក់ទំនងនៃប្រទេសទាំងពីររបស់យើង” ។ «ការសម្ដែងរបស់ពួកគេពិតជាអស្ចារ្យដែលធ្វើឱ្យយើងយល់ដឹងពីវប្បធម៌និងក្រុមជនជាតិដើមរបស់ពួកគេ»។ 

ដកស្រង់ពី៖ ខ្មែរថាមស៍