Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វណ្ណដា ប្ដូរអាជីពមួយថ្ងៃ ទម្លាក់ក្បាលមេក្រូ ចូលធ្វើចុងភៅវ៉ែនតាខ្មៅឲ្យក្មេងៗម្ដង

  • បោះពុម្ព

ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ជាថ្ងៃខួបកំណើតរបស់តារាចម្រៀងរ៉េបដ៏ល្បីលំដាប់ជួរមុខប្រចាំប្រទេសកម្ពុជា គឺ វណ្ណដា។

ថ្ងៃដ៏រីករាយនេះ វណ្ណដា បានចេញវីដេអូបទចម្រៀងមួយបទមានចំណងជើងថា “6 YEARS IN THE GAME” ជាមួយនឹង AWICH ដើម្បីជាការអបអរខួបកំណើតឆ្នាំថ្មីផង និងក៏ដើម្បីជាការអរគុណដល់អ្នកគាំទ្រដែរ។

ត្រឹមវីដេអូមួយពុំទាន់អស់ចិត្តទេ ព្រោះវណ្ណដា បានទៅកាន់អង្គការ ផ្ទះបាយកុមារ ដើម្បីធ្វើម្ហូបអាហារឆ្ងាញ់ៗ ចែកដល់កុមារៗជាច្រើននាក់ដែលរស់នៅទីនោះ។ ក្រៅពី ម្ចាស់ខួប សង្កេតឃើញថាក៏នៅមានវត្តមានអ្នកម្ដាយជាទីស្រឡាញ់ និងគូស្នេហ៍របស់លោក ព្រមទាំងក្រុមការងារជាច្រើននាក់ទៀតផងដែរ។ នេះជាទង្វើដែលអ្នកគាំទ្រឃើញហើយ ពេញចិត្ត និងផ្ដល់នូវការស្រឡាញ់បន្ថែមមួយកម្រិតដល់តារាប្រុសរូបនេះ។

ការគាំទ្រទាំងប៉ុន្មាន វណ្ណដា ពិតជាអរគុណ ហើយតែងតបស្នងមកវិញនូវស្នាដៃថ្មីៗ ពិសេសនាំយកមុខមាត់ថ្មីក្នុងនាមជាកូនខ្មែរទៅបង្ហាញឆាកអន្តរជាតិ ថាខ្មែរពិតជាខ្លាំង៕

ដកស្រង់ពី៖Sabay