Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រុម​នាដកា​អង្គរ​សក្ដិ​សិទ្ធ​នឹង​ធ្វើការ​សម្តែង​ដ៏​ធំ​នៅ​ពិធី​ខួប​ ​៣​៥​ ​ឆ្នាំ​ ​នៃ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​

  • បោះពុម្ព

ក្រុមនាដកាអង្គរសក្ដិសិទ្ធ (Sacred Dancers of Angkor) ដែលជាក្រុមរបាំប្រពៃណីដ៏ល្បីល្បាញ បានធ្វើការសន្យាថានឹងផ្តល់នូវការសម្តែងដ៏ពិសេសសមួយនៅពេលដែលខ្លួនសម្តែងសមត្ថភាពរបាំប្រពៃណីរបស់ខ្លួននៅក្នុងពិធីអបអរសាទរខួប ៣៥ ឆ្នាំ នៃអង្គការមូលនិធិប្រាសាទពិភព (WMF) លោកនៅខេត្តសៀមរាប។

លោកស្រី Ravynn Karet-Coxen ជាស្ថាបនិកក្រុមនាដកាអង្គរសក្ដិសិទ្ធ បានសម្តែងពីក្តីសោមនស្ស និងអំណរគុណជាខ្លាំងចំពោះការដែលក្រុមរបស់អ្នកស្រីបានទទួលនូវឱកាសសម្តែងដ៏ធំនេះ។

លោកស្រីថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ថា គឺពិតជាសក្តិសមមែនទែន ដោយសារអង្គភាពទាំងពីរ (WMF និង ក្រុមនាដកាអង្គរសក្ដិសិទ្ធ) បានបញ្ចូលនូវការគោរព និងការអភិរក្សយ៉ាងជ្រាលជ្រៅនៃសម្ភារៈវប្បធម៌ខ្មែរ និងកេរដំណែលដែលមិនអាចកាត់ថ្លៃបាន»។

លោកស្រីបានបន្ថែមថា៖ «យើងនឹងខិតខំដើម្បីបង្ហាញនូវការបង្ហាញដ៏អស្ចារ្យមួយដែលនឹងធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលសម្រាប់រាត្រីដ៏គួរឱ្យចងចាំដ៏អស្ចារ្យនេះ»។

នៅថ្ងៃទី ២៦ ខែមករា នៅប្រាសាទព្រះខ័ន និងប្រាសាទក្រវាញ ក្នុងខេត្តសៀមរាប អង្គការមូលនិធិប្រាសាទពិភព នឹងប្រារព្ធខួបលើកទី ៣៥ របស់ខ្លួន។ ក្រុមនាដកាអង្គរសក្ដិសិទ្ធ និងធ្វើការសម្តែង «បួងសួង» ដើម្បីឧទ្ទិសដល់វិញ្ញាណនៃប្រាសាទ ដើម្បីឲ្យទស្សនិកជន ប្រើប្រាស់ទីសក្ការៈ មិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេ ថែមទាំងផ្តល់ពរជ័យផងដែរ។

«បួងសួង» គឺជាអធិសដ្ឋានដ៏សំខាន់ និងមានអត្ថន័យក្នុងទម្រង់របាំ ត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមនាដកាអង្គរសក្ដិសិទ្ធ បង្ហាញពីការគោរព និងការដឹងគុណចំពោះទីតាំងពិសិដ្ឋនានាក្នុងរមណីយដ្ឋានបុរាណវិទ្យាអង្គរ។

ក្នុងកម្មវិធីខាងលើក៏មានវត្តមានចូលរួមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដែលនឹងជាលើកទីមួយដែលលោកស្រីទស្សនាការសម្តែងរបស់ក្រុមនាដកាអង្គរសក្ដិសិទ្ធ។

ក្រុមនាដកាអង្គរសក្ដិសិទ្ធត្រូវបានបង្កើតឡើងដោយមូលនិធិ Nginn Karet Foundation for Cambodia (NKFC) ដែលមានទីតាំងស្ថិតនៅជិតប្រាសាទបន្ទាយស្រី។

ក្រុមអ្នករបាំ និងតន្ត្រីករនៃក្រុមនេះសុទ្ធសឹងបានកើត និងបណ្តុះបណ្តាលនៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងប្រាសាទបន្ទាយស្រី ម្ចាស់ក្សត្រីព្រះរាមបុប្ផាទេវី តាំងពីឆ្នាំ ២០០៧ ជាមួយនឹងវិន័យនៃការសិក្សាពេញលេញអំពីរបាំព្រះរាជទ្រព្យ ប៉ុន្តែត្រូវបានផ្តល់អត្តសញ្ញាណជាក់លាក់ដាច់ដោយឡែក ជាមួយនឹងភារកិច្ចនៃការអធិស្ឋាន និងសមាធិប្រាំថ្ងៃក្នុងមួយសប្តាហ៍។

លោកស្រី បានចាត់ទុកគំនិតនេះថា ជាទីបន្ទាល់ចំពោះការកោតសរសើរយ៉ាងជ្រាលជ្រៅ ការគោរព និងសេចក្តីស្រឡាញ់ចំពោះរបាំព្រះរាជទ្រព្យដ៏ខ្ពង់ខ្ពស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេជាជាងការយកតម្រាប់តាមអ្នកដទៃ។ ក្រុមនាដការីត្រូវស្លៀកឯកសណ្ឋានរាំដោយធ្វើដោយដៃចេញពីស្លឹកត្នោតនិងសរសៃធម្មជាត ហើយគ្មានការតុបតែងមុខ ដែលជាការឆ្លុះបញ្ចាំងពីការលះបង់របស់ពួកគេ។

លោកស្រីបន្ថែមថា៖ «“យើងមានគោលបំណងបង្កើតឡើងវិញនូវអ្នករបាំប្រាសាទដែលពណ៌នានៅលើចម្លាក់លៀននៃប្រាសាទអង្គរ ដែលជាបុព្វបុរសនៃអ្នករបាំបច្ចុប្បន្ន មានភារកិច្ចជាក់លាក់ក្នុងការភ្ជាប់ផែនដីទៅស្ថានសួគ៌ តាមរយៈការថ្វាយវិញ្ញាណបួងសួងក្នុងតំណាងនៃបណ្តាព្រះរាជាអង្គរ»។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ក៏បានសរសើរក្រុមនាដកាអង្គរសក្ដិសិទ្ធចំពោះភាពទេពកោសល្យ និងការសម្តែងរបស់ពួកគេផងដែរ។

ព្រះអង្គបានមានបន្ទូលក្នុងព្រះរាជសារមួយថា៖ «ខ្ញុំបានទតជាលើកដំបូងនូវក្រុមអ្នករាំ និងតន្ត្រីករវ័យក្មេងពិសេសនៅឆ្នាំ ២០០៩ ។ នៅទីនោះ នៅក្នុងសាលរបាំនៃព្រះទីនាំងចន្ទឆាយានៃព្រះបរមរាជវាំង។ យុវតីមកពីភូមិដ៏ស្រគត់ស្រគំទាំងនេះបានធ្វើឱ្យមានភាពរុងរឿងនៃកេរ្តិ៍មរតកវប្បធម៍របស់កម្ពុជា ដោយធ្វើឱ្យកើតមានជីវិតរស់រវើក»។

ព្រះអង្គបន្តថា៖ «ដោយសារការលះបង់ យុវជនជនបទទាំងនេះបានមកដោយធម្មជាតិ ដើម្បីបង្កប់នូវភាពខាងវិញ្ញាណ ប្រវត្តិសាស្រ្ត និងកេរដំណែលវប្បធម៌របស់បុព្វបុរសរបស់យើង។ ខណៈពេលដែលវាហាក់បីដូចជាពេលខ្លះទេពកោសល្យរបស់ពួកគេហូរចេញពីទឹកដីខ្លួនឯង សាលាដ៏ពិសេសនេះបណ្តុះវិន័យដោយរាប់បញ្ចូលទាំងស្មារតី និងសមាធិនៅក្នុងកម្មវិធីសិល្បៈរបស់ខ្លួន។ សិស្សកំពុងប្រើប្រាស់យ៉ាងល្អឥតខ្ចោះនូវភាពបរិសុទ្ធ និងការលះបង់នេះ»៕


ដកស្រង់ពី៖ ខ្មែរថាមស៍