Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iOS តាំងពី​បង្កើត​ដំបូង មកដល់​ឥឡូវ បាន​ជួយកែប្រែ iPhone ឱ្យមានភាពលេចធ្លោខ្លាំងបំផុតអ្វីខ្លះ?

  • បោះពុម្ព

iOS គឺជាប្រព័ន្ធប្រតិបត្តិការដែលបង្កើតឡើងដោយក្រុមហ៊ុន Apple សម្រាប់ដាក់នៅលើ iPhone និង iPad ជាដើម។ បើគិតមកត្រឹមឆ្នាំ២០២៣ ចំណែកទីផ្សារ iOS ក្នុងពិភពលោក មានចំនួន ១៩,៩% ឯណោះ។

Apple បានបញ្ចេញ iOS សម្រាប់ iPhone ជំនាន់ទី១ ក្នុងឆ្នាំ២០០៧ ដែលពេលនោះវាបានកែប្រែមុខមាត់បច្ចេកវិទ្យាទូរសព្ទថាច់ស្រ្គីនបែបថ្មី។ បន្ទាប់មកក្រុមហ៊ុននេះ បានបញ្ចេញ iOS 2 នៅឆ្នាំ២០០៨ សម្រាប់ iPhone 3G, iOS 3 ឆ្នាំ២០០៩ និង iOS4 ឆ្នាំ២០១០ រួមជាមួយនឹង iPhone 4តែម្តង។ អ្វីដែលកាន់តែលេចធ្លោសម្រាប់ iOS គឺជំនាន់ទី៥ (iOS 5) ដែលបញ្ចេញក្នុងឆ្នាំ២០១១ គឺវាបានពង្រីក App ដល់ជាង ៥០ម៉ឺន ហើយបានបន្ថែមនូវ Notification Center, Camera App និង Siri ជាដើម។

iOS 6 ដែលបញ្ចេញនៅឆ្នាំ២០១២ បានបន្ថែម Maps Application និង Passbook Ticket Storage។ iOS 7 ឆ្នាំ២០១៣ បានកែប្រែការឌីហ្សាញថ្មីនូវ user interface និង iOS 8 ឆ្នាំ២០១៤ មានប្រព័ន្ធ cross-platform ដែលឱ្យអ្នកប្រើឧបករណ៍ Apple ច្រើន អាចជ្រើសរើសយកប្រើឧបករណ៍មួយណាក៏បាន ដែលផ្ទុកទិន្នន័យដូចគ្នាតែមួយ។ សម្រាប់ iOS 8 ក៏បានបន្ថែមនូវ Photo App និង Apple Music ផងដែរ។

ចូលមកដល់ iOS 9 និង iOS 10 ដែលចេញនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ បានធ្វើឱ្យប្រសើរឡើងនូវ Notification, iMessage និង Siri ដែលអាចប្រើរួមគ្នាជាមួយ App ទី៣បាន។ សម្រាប់ iOS 11 បញ្ចេញក្នុងឆ្នាំ២០១៧ ជាមួយ iPhone 8 និង iPhone 8 Plus ហើយ iOS 12 ចេញក្នុងឆ្នាំ២០១៧ រួមជាមួយ iPhone XS និង XS Max។ ប្រព័ន្ធប្រតិបត្តិការនេះ បានជួយលើកមុខមាត់ iPhone កាន់តែខ្លាំង នៅពេលបញ្ចេញ iOS 13 ក្នុងឆ្នាំ២០១៩ ដោយបន្ថែមលក្ខណៈពិសេសដូចជា៖ Dark Mode, Maps Application ដែលមានសមត្ថភាពដូច Street View, មុខងារ Siri កាន់តែប្រសើរឡើង, Reminder App ដែលមានប្រភេទ All Task, Schedule Tasks, Flagged Tasks ឬ Finished Tasks និង Health App សម្រាប់តាមដានទិន្នន័យសុខភាព ក៏ដូចជាតាមដានវដ្តរដូវរបស់ស្រ្តីផងដែរ។

iOS 14 ដែលបញ្ចេញនៅឆ្នាំ២០២០ បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបសារចេញវិញបានក្នុង Messaging App និងអាច @mention បាន។ វាក៏អាចឱ្យ App ត្រូវបានប្រើប្រាស់ជា Default សម្រាប់ Web browsing, អ៊ីម៉ែល និងចាក់ចម្រៀង។ ក្រៅពីនោះ Apple ក៏បានច្របាច់បញ្ចូល AR ក្នុងប្រព័ន្ធប្រតិបត្តិការនេះផងដែរ។ ចំណែក iOS 15 ដែលបញ្ចេញនៅឆ្នាំ២០២១ បន្ថែមមុខងារដូចជា ប្រើ FaceID បានពេលកំពុងពាក់ម៉ាស់, កែសម្រួល Notification, សរសេរអក្សរលើរូបភាព, Safari ឌីហ្សាញថ្មី និង SharePlay on FaceTime។

ក្រៅពីនេះ វាមានមុខងារចាក់សោរជាមួយ HomeKit door lock និងបន្ថែមមុខងារសម្រាប់សុខភាពដែលភ្ជាប់ជាមួយនាឡិកា iWatch។ ងាកមក iOS 16 ដែលបញ្ចេញក្នុងឆ្នាំ២០២២ បានដុសខាត់ personalization នៅលើ lock Screen ដោយបន្ថែម Widget ដូចជា អាកាសធាតុ ប្រតិទិន notification និងសកម្មភាពប្រចាំថ្ងៃ។ ក្រៅពីនេះ វាបានអាប់ដេតទៅលើ SharePlay ដែលអាចចែករំលែកចម្រៀង វីដេអូ និង TV show តាមរយៈ Message និងការធ្វើឱ្យទូរសព្ទកាន់តែមានសុវត្ថិភាពតាមរយៈ Passkey។

កាន់តែអស្ចារ្យសម្រាប់ iOS ជំនាន់ក្រោយនេះ គឺ iOS 17 ដែលបញ្ចេញក្នុងឆ្នាំ២០២៣ មកជាមួយមុខងារ unique ដូចជា Live Voicemail, Message ដែលមកជាមួយ Live Sticker, Standby ដែលបង្ហាញអេក្រង់ពេញ, Contact Poster, NameDrop, Swipe to Reply in iMessage, Interactive Widget, Improved Autocorrect, Apple Maps Offline និង Sticker Drawer ជាដើម៕

ដកស្រង់ពី៖Sabay