Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើលថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងធ្វើអ្វី បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានបង្ហោះវីដេអូ Beyond Zero?

  • បោះពុម្ព

វីដេអូមានរយៈពេល ១ នាទី ដែលមានចំណងជើងថា Beyond Zero នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានធ្វើអោយសារព័ត៌មាន (.......) មានចម្ងល់ថា តើក្រុមហ៊ុនរថយន្តមកពីជប៉ុនមួយនេះ នឹងនាំយករថយន្តប្រភេទអ្វីមកកាន់ប្រទេសកម្ពុជា?

 

ក្នុងវីដេអូបានបង្ហាញពីរថយន្ត 4 ម៉ូឌែល មានដូចជា Toyota BZ4X, Toyota Prius, Toyota Mirai និង Toyota Corolla Cross ប្រភេទ HYBRID ។ ម៉ូឌែលនេះជាប្រភេទរថយន្ត អាគុយ Hybrid, Plug-In Hybrid, ប្រើប្រាស់ Hydrogen និងអគ្គីសនី ព្រមទាំងមានរហ័សនាមរថយន្តដែលសន្សំសំចៃបំផុត។ ប្រសិនជានិយាយពី Beyond Zero របស់តូយ៉ូតាវិញ វាជាការប្ដេជ្ញាចិត្ត និងជានិមិត្តសញ្ញាមួយដែលបង្ហាញអំពីរថយន្តដែលដោះស្រាយបញ្ហាដូចជា ការកើនឡើងនៃឧស្ម័នកាបូននិច និង បញ្ហាបរិស្ថានជាដើម។ តែមិនត្រឹមតែការដោះស្រាយបញ្ហានេះទេ Beyond Zero មានទស្សនៈវិស័យក្នុងការធ្វើអោយបរិមាណនៃការប្រើប្រាស់រថយន្ដដែលជួយការពារបរិស្ថានកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ងាកមកស្រាយចម្ងល់សិនថា តើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងនាំរថយន្តម៉ូឌែលអ្វីមកកាន់ប្រទេសកម្ពុជា ខាងសារព័ត៌មានយើងក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចគ្នា ដោយក្រុមហ៊ុនបានបញ្ជាក់ថា “ យើងនឹងចូលរួមចំណែកការពារបរិស្ថានទាំងអស់គ្នា ដើម្បីអនាគតដ៏ប្រសើរត្រូវផ្តើមចេញពីយើងទាំងអស់គ្នានៅថ្ងៃនេះ។ ដូច្នេះរង់ចាំភាពភ្ញាក់ផ្អើលពី Toyota Cambodia ទាំងអស់គ្នា ”។ សម្រាប់ព័ត៌មានលម្អិត នៃការផ្តល់ ជូនដ៏ពិសេសនេះ លោកអ្នកអាចអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) គ្រប់សាខាដែលមានដូចជា៖

ផ្នែកលក់អនឡាញ៖

ដកស្រង់ពី៖Sabay