Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចមុខ​តារា​កំប្លែង​ជើងចាស់ ២ដួង ចាប់​ដៃ​ជាមួយ​នាយ​ក្រូច​ក្នុង​កម្មវិធី "សំណើច ២ជំនាន់"

  • បោះពុម្ព

ឧកញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោក នឹងប្រឡូកក្នុងអាជីពកំប្លែងជាប់លាប់ឡើងវិញ ជាមួយនាយកុយ និងនាយក្រូច តាមរយៈកម្មវិធី "សំណើច ២ជំនាន់"។

បើទោះបីជា នាយក្រូច និងតារាជើងចាស់បានល្បីខុសជំនាន់គ្នា ហើយនាយកុយធ្លាប់ធ្វើជាគណៈមេប្រយោគឲ្យនាយក្រូចចាប់បានឱកាសកំប្លែងផងនោះ នៅពេលនេះពួកគាត់នឹងប៉ះដៃគូសម្ដែងជាមួយគ្នាជាច្រើនរឿង។

ផលិតករ វ៉ាន់ បូរ៉ា ដែលកំពុងបំពេញការងារនៅក្នុងផលិតកម្ម YES Film បានប្រាប់Sabay នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា "សំណើច ២ជំនាន់" បង្កើតឡើងក្នុងគោលបំណងផ្ដល់នូវផ្ទាំងទស្សនីយភាពថ្មី ប្លែកៗសម្រាប់មហាជន។

លោកជឿថា កម្មវិធីដែលចាប់ផ្ដើមពីខែនេះទៅ ជាមួយតារាកំប្លែងជើងចាស់មានទេពកោសល្យ គឺនាយកុយ នាយឃ្លោក និងនាយក្រូច នឹងធ្វើឲ្យមហាជនកាន់តែសើចសប្បាយរីករាយ ដោយលោកក៏គ្រោងអញ្ជើញតារាជំនាន់មុនដែលបាត់មុខពីសិល្បៈមកសម្ដែងរួមគ្នាជាបន្ដបន្ទាប់ដែរ។ បន្ថែមលើនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ YES FILM គេក៏ឃើញបង្ហាញPOSTER កម្មវិធីថ្មីដោយដាក់រូបធំៗរបស់តារាកំប្លែងទាំងបីដួងទៅលើនោះដែរ។

បច្ចុប្បន្នរឿងកំប្លែង បង្កប់នូវការអប់រំ ដែលផលិតឡើងដោយក្រុមការងារផលិតកម្មថ្មីនេះ ទទួលបានការគាំទ្រច្រើនពីមហាជន ដោយកន្លងទៅគេឃើញមានតួសម្ដែងនាយគ្រឿន នាយក្រូច ហើយឥឡូវនេះផលិតកម្មបានបន្ថែមតួជើងចាស់ជាច្រើនបញ្ចូលទៀត ត្រូវបានគេមើលឃើញថានឹងទទួលបានការគាំទ្រកាន់តែខ្លាំង៕ 

ដកស្រង់ពី៖Sabay