Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota Hilux 2025 កែរាងថ្មី មកជាមួយ​ម៉ាស៊ីន​ម៉ាស៊ូត Mild-Hybrid ដែលជួយសន្សំសំចៃ​បានយ៉ាងច្រើន

  • បោះពុម្ព

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Hilux 2025 ជំនាន់ទី៨ ដែលបានកែរូបរាងថ្មី នៅក្នុងប្រទេសអូស្ត្រាលី។ ចំណុចអាប់ដេតដ៏សំខាន់មួយនៃរថយន្តភីកអាប់ធុនកណ្តាលដ៏ពេញនិយមរបស់ Toyota មួយនេះ គឺផ្នែកខាងមុខដែលប៉ាណាសំបុកឃ្មុំត្រូវបានឌីហ្សាញបែបថ្មីជារាងអដ្ឋកោន ចំណែកចង្កៀងពណ៌ខ្មៅស្រឹបតែរំលេចដោយអំពូល LED ឆ្នូតតូច និងមានបាឡាំងដាសការពារបាតម៉ាស៊ីនជាប្រភេទអាលុយមីញ៉ូម។

សម្រាប់ស៊េរីឆ្នាំ២០២៥នេះ Toyota Hilux បានបំពាក់ម៉ាស៊ីនម៉ាស៊ូត Mild Hybrid 48 Volt ចំណុះ ២,៨លីត្រ ដែលវាដំណើរជាមួយម៉ូទ័រអគ្គិសនី និងអាគុយលីចូមតូចមួយ ដែលជួយដល់ការសន្សំសំចៃ និងកាត់បន្ថយសំឡេងរំខាន។

ត្រង់ចំណុចនេះ យើងក៏សូមពន្យល់ផងដែរអំពីម៉ាស៊ីន Mild Hybrid។ ប្រភពថាមពលដ៏សំខាន់របស់វាគឺបានមកពីម៉ាស៊ីនចំហេះក្នុង និងម៉ូទ័រអគ្គិសនី តាមរយៈប្រព័ន្ធជាន់ហ្វ្រាំងសាកអាគុយឡើងវិញ ហៅថា regenerative brake។

មានន័យថា រថយន្តរត់លើម៉ាស៊ីនសាំង ឬម៉ាស៊ូតផង និងប្រព័ន្ធ Mild Hybrid 48 វ៉ុលនេះផង។ Toyota Hilux 2025 បានបំពាក់នូវបច្ចេកវិទ្យាជាច្រើនដូចជា សេនស័រចូលចត, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិចំនួន២ ប្រព័ន្ធចាក់សោវៃឆ្លាត, បង្អួចចុចអូតូ និង wireless charge ជាដើម។ រថយន្តភីកអាប់នឹងដាក់លក់នៅ Showroom របស់ក្រុមហ៊ុន Toyota ក្នុងប្រទេសអូស្ត្រាលី នៅខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ដែលមានតម្លៃចាប់ពីជាង ១ម៉ឺន ៧ពាន់ដុល្លារ រហូតដល់ជិត ៥ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ៕

ដកស្រង់ពី៖Sabay