Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BYD ពង្រីកខ្លួនដល់ទីផ្សារសិង្ហបុរី និងហ្វីលីពីន ដើម្បីបង្កើតវត្តមានឲ្យកាន់តែរឹងមាំនៅក្នុងទីផ្សារអាស៊ាន

  • បោះពុម្ព

(បរទេស)៖ បន្ទាប់ពីប្រកាសចេញរថយន្តអគ្គិសនីប្រភេទ SUV ខ្នាតមធ្យមម៉ូដែល Yuan Up ដើម្បីត្រៀមវាយលុក និងពង្រីកទីផ្សារ នៅពេលនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីចិន BYD កំពុងតែពង្រីកដែនទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនចូលទៅក្នុងតំបន់អាស៊ាន ដោយក្រុមហ៊ុននេះ មានគម្រោងផ្តោតសំខាន់នៅក្នុងទីផ្សារប្រទេសសិង្ហបុរី និងហ្វីលីពីន សម្រាប់ឆ្នាំ២០២៤នេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក James Ng នាយកគ្រប់គ្រងក្រុមហ៊ុន BYD ប្រចាំទីផ្សារសិង្ហបុរី និងហ្វីលីពីន បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីចិន BYD ដែលពេលនេះក្លាយជាគូប្រជែងក្រុមហ៊ុនអាមេរិក Tesla របស់ Elon Musk មានគម្រោងបើកហាងលក់រថយន្តដ៏ច្រើនក្នុងទីផ្សារប្រទេសសិង្ហបុរី និងហ្វីលីពីន។

លោក បានលើកឡើងបែបនេះ កាលពីថ្ងៃពុធកន្លងទៅ ក្នុងកម្មពិធីសម្ពោធហាងលក់រថយន្តថ្មីនៅប្រទេសសិង្ហបុរី។ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសសិង្ហបុរីមានការរីកចម្រើនយ៉ាងខ្លាំង ដោយក្នុងនោះតាមរបាយការណ៍មានរថយន្តថ្មីជាង ១៨% ដែលបានចុះបញ្ជីនៅឆ្នាំ ២០២៣ គឺជារថយន្តអគ្គិសនី ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីធៀបនឹងឆ្នាំ ២០២១។

លើសពីនេះទៅទៀត BYD បានសហការជាមួយ NTUC LearningHub របស់ប្រទេសសិង្ហបុរី ដើម្បីបើកដំណើរការកន្លែងសម្រាប់បណ្តុះបណ្តាលលើបច្ចេកវិទ្យារថយន្តអគ្គិសនី EV mechanic ថែមទៀតផង។ គួរជម្រាបថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD កំពុងតែមានសក្តានុភាពខ្លាំងនៅលើទីផ្សារពិភពលោក និងបានខិតខំពង្រីកដែនទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនចូលទៅក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាមួយនឹងផែនការបើកហាងលក់រថយន្តប្រភេទដឹកអ្នកដំណើរច្រើនជាងដប់កន្លែងនៅក្នុងប្រទេសសិង្ហបុរី និងហ្វីលីពីននៅឆ្នាំ២០២៤។

ក្រៅពីនេះ BYD ក៏មានគោលបំណងពង្រឹងទីតាំងទីផ្សាររបស់ខ្លួន និងរួមចំណែកដល់ទិដ្ឋភាពរថយន្តអគ្គិសនី ដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕

ដកស្រង់ពី៖Fresh New