Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sabay សហការជាមួយ Seekers Warehouse ជា Media Partner ព្រិត្តិការណ៍បុណ្យចូលឆ្នាំចិន “Chase the Dragon”

  • បោះពុម្ព

Sabay ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងផលិតមាតិកាឈានមុខគេរបស់កម្ពុជា មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីភាពជាដៃគូ Media Partner ផ្លូវការជាមួយ Seekers Warehouse ក្នុង ព្រឹត្តិការណ៍ 'Chase the Dragon' ដែលរង់ចាំដោយអន្ទះសារ និងជាការប្រារព្ធពិធីដ៏អស្ចារ្យមួយដើម្បីឈានចូលឆ្នាំថ្មី Lunar New Year។

ភាពជាដៃគូនេះបង្ហាញពីភាពស៊ីសង្វាក់គ្នានៃវត្តមានប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលរបស់ Sabay និងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ Seekers Warehouse សម្រាប់ការរៀបចំព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាន។ ព្រឹត្តិការណ៍ 'Chase the Dragon' ដែលគ្រោងធ្វើនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ សន្យាថានឹងផ្តល់បទពិសោធន៍ដ៏អស្ចារ្យដែលរួមបញ្ចូលគ្នានូវ ចម្រៀងប្រពៃណីជាមួយនឹងចង្វាក់សហសម័យ ហើយក៏នឹងមានការរៀបចំ backdrop ដ៏ទាក់ទាញ Seekers Spirit House។

ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការប្រារព្ធពិធី event ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាដំណើរឆ្ពោះទៅកាន់បេះដូងនៃតន្ត្រី ដោយមានក្រុម DJ ល្បីៗទូទាំងពិភពលោក ដែលម្នាក់ៗនាំយកនូវចង្វាក់ប្លែកៗរបស់ពួកគេមកកាន់ទីក្រុងភ្នំពេញសម្រាប់រាត្រីនៃការកម្សាន្ត ដែលនឹងមិនអាចបំភ្លេចបាន។ ព្រឹត្តិការណ៍នេះ មានការចូលរួមពី DJ Nhan Solo ដែលជា DJ ជនជាតិវៀតណាម កាត់ អាឡឺម៉ង់។

ក្រៅពីនោះ ព្រឹត្តិការណ៍នេះក៏មានការចូលរួមផងដែរពី Vivienne Wu , បន្ទាប់មកមាន Larry Zinc ដែលជា DJ កម្ពុជា ត្រៀមរួចជាស្រេចក្នុងការចាក់តន្រ្តី Warehouse Rave ដ៏ក្ដៅគគុករបស់រូបគេ។ ពេលរាត្រី យើងមាន Justfin ដែលជា DJ ល្បីល្បាញពូកែខាង mix ភ្លេងប្រកបដោយភាពច្នៃប្រឌិត។ ក្នុងនាមជាដៃគូប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Sabay ប្តេជ្ញាពង្រីកភាពរំភើបរីករាយ ដល់ព្រឹត្តិការណ៍ 'Chase the Dragon'។ ជាមួយនឹងគម្រោងការផ្សព្វផ្សាយដ៏ទូលំទូលាយ Sabay នឹងនាំមកជូននូវភាពរំភើប ដល់ទស្សនិកជនរបស់ខ្លួន ដោយធានាថា ស្មារតីនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ នឹងមានភាពរីករាយ ហើយ បង្ហាញកាន់តែទូលំទូលាយទៅកាន់មហាជន។

ឥឡូវនេះសំបុត្រមានសម្រាប់លក់ pre-sale នៅលើ Wonderpass ហើយយើងលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមក្នុង Group Telegram នៃព្រឹត្តិការណ៍នេះ ដើម្បីបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មាន និងការប្រកាសចុងក្រោយបំផុតរបស់យើង។

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖ កាលបរិច្ឆេទ ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ពេលវេលា ៖ ចាប់ពីម៉ោង ៩:០០ យប់ តទៅ ទីតាំង ៖ Seekers Spirit House, Phnom Penh, Cambodia Sabay និង Seekers Warehouse សូមអញ្ជើញអ្នកឱ្យក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ តោះចូលរួម “Chase the Dragon” ទាំងអស់គ្នា ហើយឆ្លងចូលក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ជាមួយនឹងរាត្រីដែលមិនអាចបំភ្លេចបាននៃតន្ត្រី ភាពសប្បាយរីករាយ និងស្មារតីជាលក្ខណៈសហគមន៍៕

ដកស្រង់ពី៖Sabay