Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចេកវិទ្យារបស់ BMW! ប្រើតែភ្នែក ក៏អាចឱ្យឡានបើក​ប្តូរគន្លងដោយខ្លួនវាដែរ

  • បោះពុម្ព

ក្រុមហ៊ុន BMW បានបោះជំហានទៅមុខមុនគេហើយ ពោលគឺបានចេញហួសពីរថយន្តបើកបរស្វ័យប្រវត្តិទៀតផង គឺបានអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដោយប្រើតែខ្សែភ្នែកសម្លឹង នោះរថយន្តនឹងផ្លាស់ប្តូរទៅតាមគន្លងនោះដោយស្វ័យប្រវត្តិមិនចាំបាច់ត្រូវចាប់កាន់ចង្កូតនោះទេ។

ចំពោះការប្រើប្រាស់បច្ចេកវិទ្យានេះ អ្នកបើកបរគ្រាន់តែសម្លឹងជាប់ទៅកញ្ចក់ចំហៀងមើលក្រោយ។ បើសម្លឹងទៅកញ្ចក់ខាងឆ្វេង រថយន្តនឹងប្តូរគន្លងទៅឆ្វេង ហើយបើសម្លឹងទៅកញ្ចក់ខាងស្តាំ រថយន្តនឹងប្តូរគន្លងទៅស្តាំ សម្រាប់ការបើកបរក្នុងល្បឿន 85mph។

BMW អះអាងថា អន្តរកម្មរវាងអ្នកបើកបរ និងមុខងារផ្លាស់ប្តូរគន្លងស្វ័យប្រវត្តិនេះ នឹងផ្តល់នូវកម្រិតផាសុកភាព និងសុវត្ថិភាពដែលមានភាព unique ក្នុងវិស័យយានយន្ត។ សូមជម្រាបថា បច្ចេកវិទ្យាផ្លាស់ប្តូរគន្លងដោយការប្រើភ្នែកសម្លឹងនេះ នឹងត្រូវបំពាក់លើរថយន្ត BMW 5-Series និង iX ក្នុងខែមីនា បន្ទាប់មកនឹងអាប់ដេតនៅលើ X5, X6 និង X7 នៅខែមេសា ឆ្នាំ២០២៤ខាងមុខ៕

ដកស្រង់ពី៖Sabay