Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Tesla បង្កើនសមត្ថភាព Model Y ក្នុងប្រទេសចិន ខណៈគូប្រជែង BYD កំពុងមានប្រជាប្រិយភាព

  • បោះពុម្ព

(បរទេស)៖ មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla បានបង្ហោះសារលើ WeChat នាពេលថ្មីៗនេះថា ខ្លួននឹងធ្វើឲ្យកាន់តែប្រសើរឡើង នូវមុខងារបើកបរដោយស្វ័យប្រវត្តិលើរថយន្តម៉ូដែល Model Y ដែលដាក់លក់នៅក្នុងទីផ្សារប្រទេសចិន។

 

ការធ្វើបែបនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនការលក់ និងទប់ស្កាត់ការប្រកួតប្រជែង ពីរថយន្តក្នុងស្រុករបស់ចិន គឺ BYD។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។Tesla Model Y នឹងមកជាមួយ Hardware 4.0 (HW 4.0) ដោយមិនគិតថ្លៃ នៅពេលអតិថិជនទិញរថយន្ត។ HW 4.0 គឺជាសំណុំនៃកាមេរ៉ា ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធកុំព្យូទ័រនៅលើរថយន្ត ដែលត្រូវបានរចនាឡើង ដើម្បីជួយសម្រួលដល់មុខងារបើកបរស្វ័យប្រវត្តិ ឬ Full Self-Driving Beta (FSD Beta)។

ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ Tesla មិនទាន់បានបើកដំណើរការប្រព័ន្ធ FSD Beta នេះ ជាផ្លូវការនៅក្នុងប្រទេសចិនទេ។ បើតាមប្រភពបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ កំពុងស្ថិតក្នុងដំណើរការនៃសាកល្បង ដើម្បីគ្រោងបញ្ចេញប្រព័ន្ធនេះនាពេលខាងមុខ។ Tesla ក៏បាននាំយកដំណើរការ HW 4.0 ទៅកាន់រថយន្ត Model S និង Model X នៅក្នុងទីផ្សារមួយចំនួនផ្សេងទៀតផងដែរ។

គួរជម្រាបថា ការប្រកាសធ្វើឲ្យប្រសើរឡើងនូវមុខងារ Hardware 4.0 (HW 4.0) ដោយមិនគិតថ្លៃ លើរថយន្តម៉ូដែល Y ក្នុងទីផ្សារប្រទេសចិន ពីសំណាក់ Tesla នៅពេលនេះ គឺធ្វើឡើងដើម្បីផ្តល់ជូនលក្ខខណ្ឌពិសេសអ្នកអតិថិជន ស្របពេលដែលការលក់រថយន្តក្នុងប្រទេសចិន របស់ Tesla កំពុងជួបដៃគូប្រកួតប្រជែងជាច្រើន ជាពិសេសរថយន្តក្នុងស្រុកដូចជា BYD, Nio និង Xpeng ជាដើម៕

ដកស្រង់ពី៖Fresh New