Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានឈ្មោះជាក្រុមនារីរឹងមាំមែន តែដឹងអត់ថាសមាជិក BLACKPINK ខ្លាចអ្វីខ្លះក្នុងជីវិតនេះ?

  • បោះពុម្ព

នៅលើឆាក សមាជិក BLACKPINK បានបង្ហាញនូវមន្តស្នេហ៍មិនអាចកាត់ថ្លៃបាន ជាមួយនឹងភាពអង់អាចទាក់ចិត្តអ្នកគាំទ្ររាប់លាននាក់ដោយមិនដឹងខ្លួន។ ទោះបីជាត្រូវបានគេលើកថាជាក្រុមនារីរឹងមាំ ប៉ុន្តែកើតជាមនុស្សអ្នកណាក៏តែងមានសេចក្ដីភ័យខ្លាចនឹងអ្វីមួយដែរ ហើយសមាជិកទាំង ៤ មិនអាចបដិសេធបានទេ។

១. Rosé Rosé ខ្លាចម្ជុលបំផុតក្នុងជីវិតនេះ ហើយនេះបានក្លាយជាមូលហេតុដែលធ្វើឲ្យនាង ពិបាកចិត្តពេលទៅពិនិត្យសុខភាព ឬទៅទទួលយកការព្យាបាលម្ដងៗ។ រាល់ដងពេលនាងទៅចាក់ថ្នាំ ដែលគ្រូពេទ្យជំនាញខាងសើស្បែកតែងតែចោទសួរអំពីអាយុរបស់នាង ព្រោះវាអាការៈខ្លាចរបស់នាងគឺដូចកូនក្មេង។

២. Jisooបងស្រីធំប្រចាំក្រុមរូបនេះ ជាមនុស្សដែលខ្លាចទីកន្លែងមានកម្ពស់ខ្ពស់។ ទោះបីក្លាហាន រឹងមាំមិនងាយសម្រក់ទឹកភ្នែកងាយៗ ប៉ុន្តែពេលណាដែលឈរនៅកន្លែងខ្ពស់ Jisoo សឹងតែគ្មានព្រលឹងក្នុងខ្លួន។ នៅមានរឿងខ្លាចមួយទៀតដែរនោះគឺ Jisoo ក៏ខ្លាចណាស់ដែរ ចំពោះសត្វដែលមានរោម។ ការន៍ដែលបណ្ដាលឲ្យខ្លាច ក៏ដោយសារកាលនៅពីតូច នាងធ្លាប់ត្រូវសត្វ Hamster (ស្រដៀងកណ្ដុរ) ខាំ ទើបចាប់ពីពេលនោះមកនាងមានការញញើតនឹងសត្វប្រភេទនេះ។

៣. Jennieមិនខុសពី Jisoo ទេ Jennie ឯណេះវិញក៏ខ្លាចសត្វដែរ ប៉ុន្តែមិនមែនពពួក Hamster ទេ គឺនាងខ្លាចមេអំបៅ ហើយឲ្យតែវាហើរមកប៉ះ នាងដឹងតែរត់ហើយ។ ក្រៅពីមេអំបៅ នៅមានសត្វកាំប្រម៉ាដែរ។ ស្របពេល Soobin (TXT) យកសត្វនេះមកចិញ្ចឹមដោយសារភាពគួរឲ្យស្រឡាញ់ ប៉ុន្តែ Jennie វិញមិនអាចទ្រាំបានទេ។

៤. LisaLisa ក៏ជាសមាជិក BLACKPINK ដែលខ្លាចម្ជុលដែរ ឲ្យតែដល់ពេលត្រូវចាក់ថ្នាំ នាងចាប់ផ្ដើមស្លេកមុខហើយ។ មិនមែនមានតែម្ជុលទេ ដែលធ្វើឲ្យ Lisa ខ្លាច ព្រោះសមាជិកពៅគេប្រចាំក្រុមរូបនេះ ក៏ជាមនុស្សខ្លាចខ្មោចដែរ។ ដោយសារតែខ្លាចពេក ទើបនាងសម្រេចចិត្តបើកភ្លើងបន្ទប់ទឹកចោល ឬក៏ចាក់បទចម្រៀង ដើម្បីដេករាល់ពេលយប់។ ទោះជាយ៉ាងណា ដោយសារមានឆ្មានៅកំដរដែរ ទើបជាហេតុអាចឲ្យនាងរសាយចិត្តខ្លាចបានខ្លះពេលនៅកន្លែងងងឹត៕

ដកស្រង់ពី៖Sabay