Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទទួលបានដំណឹងមកថា! Apple កំពុងផលិតស្មាតហ្វូនអេក្រង់បត់ ខណៈដែល Samsung កំពុងតែនាំមុខលើទីផ្សារស្មាតហ្វូនមួយនេះ

  • បោះពុម្ព

(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងធ្វើការសិក្សាស្រាវជ្រាវលើការផលិត iPhone អេក្រង់បត់ជំនាន់ដំបូងបង្អស់របស់ខ្លួន ហើយអាចនឹងសម្រេចបានជារូបរាងនៅឆ្នាំ២០២៦ ខាងមុខនេះ ឬយ៉ាងយូរអាចឈានចូលឆ្នាំ២០២៧។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena។ ប្រភពពីសារព័ត៌មានកូរ៉េដ៏ល្បី The Elec បានឱ្យដឹងថា iPhone អេក្រង់បត់ដំបូងបង្អស់របស់ Apple នឹងចេញមកជាមួយនឹងទំហំអេក្រង់ ៧ ទៅ ៨អ៊ីញ នឹងប្រើប្រាស់ជាប្រភេទអេក្រង់ OLED ដែលផលិតដោយក្រុមហ៊ុន Samsung Display និង LG Display ជាអ្នកផ្គត់ផ្គង់បន្ទាប់។

ក្នុងនោះប្រភពដដែលបានបន្តឱ្យដឹងថា គម្រោងផលិត iPhone ថ្មីរបស់ Apple នេះនឹងចេញមកជំនួសថេប្លេត iPad mini តែម្តង។ យ៉ាងណាមិញជុំវិញព័ត៌មាននេះ ក្រុមហ៊ុន Apple នៅមិនទាន់ចេញមកបញ្ជាក់ជាផ្លូវការនោះទេ។

ប៉ុន្តែក្រោយ លោក Time Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយចំអកនៅក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយអ្នកវិភាគម្នាក់ ដែលរាយការណ៍អំពីប្រាក់ចំណូលសារពើពន្ធក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ថា Apple អាចនឹងមានការប្រកាសអំពីបញ្ញាសិប្បនិម្មិត្ត (AI) នៅចុងឆ្នាំ២០២៤ នោះ កាន់តែធ្វើឱ្យអ្នកវិភាគមានជំនឿចិត្តថា Apple មិននៅស្ងៀមនោះទេ ខណៈអំឡុងពេលនេះទំនងជាកំពុងតែសំងំផលិត និងសិក្សារទៅលើ iPhone អេក្រង់បត់ទាំងនោះ។

គួរជម្រាបដែរថា ប្រសិនបើការផលិត iPhone អេក្រង់បត់លើកនេះទទួលបាជោគជ័យ Apple ត្រូវបានគេបញ្ជាក់ថា ក៏អាចនឹងផលិត iPad និង iMac អេក្រង់បត់ផងដែរ ជាមួយនឹងទំហំអេក្រង់ធំដែលរំពឹងទុក ២០ ទៅ ២៥អ៊ីញ ហើយអាចនឹងប្រកាសចេញនៅឆ្នាំ២០២៨ ខាងមុននេះ៕

ដកស្រង់ពី៖Fresh New