Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្វែងយល់ពី​លេខកំហាប់​ប្រេងម៉ាស៊ីន​រថយន្ត តើវាជាប់​ពាក់ព័ន្ធនឹងអាកាសធាតុឬអត់?

  • បោះពុម្ព

នៅពេលអ្នកទិញ ឬប្តូរប្រេងម៉ាស៊ីនម្តងៗ ចំណុចដ៏សំខាន់បំផុតគឺលេខកំហាប់ប្រេងម៉ាស៊ីនតែម្តង ដែលមានដូចជាលេខ 0W-20, 5W-30 ឬ 10W-40 ជាដើម ថាតើលេខមួយណាដែលត្រូវនឹងរថយន្តរបស់អ្នក។

តើលេខកំហាប់ប្រេងម៉ាស៊ីននេះ មានអត្ថន័យយ៉ាងណាខ្លះ? អក្សរ W តំណាងឱ្យពាក្យ Winter បកជាខ្មែរថា រដូវរងា ឬអាកាសធាតុត្រជាក់។ ដូច្នេះលេខដែលនៅជាប់អក្សរ W នេះ សំដៅលើកម្រិតរាវឬខាប់នៃប្រេងម៉ាស៊ីន នៅពេលម៉ាស៊ីនរថយន្តត្រជាក់ ដែលមានលេខចាប់ពី 0 ដល់ 25។ លេខខាងមុខនេះ គឺមានសារៈសំខាន់ណាស់ក្នុងការជ្រើសរើស ជាពិសេសនៅប្រទេសដែលមានអាកាសធាតុត្រជាក់ ឬធ្លាក់ទឹកកក ព្រោះថាបើលេខវាកាន់តែធំ នោះវានឹងរឹតតែខាប់ ដែលពិបាកដល់ការបញ្ឆេះរថយន្ត។

ដោយឡែកសម្រាប់ប្រទេសអាកាសធាតុក្តៅ មិនចោទជាបញ្ហាប៉ុន្មានឡើយ។ ចំណែកលេខកំហាប់នៅខាងក្រោយ គឺសំដៅទៅលើកម្រិតរាវ ឬខាប់នៃប្រេងម៉ាស៊ីន នៅពេលម៉ាស៊ីនរថយន្តក្តៅ ឬហៅថា Normal Temperature បើមើលលើកុងទ័រកម្តៅវិញ គឺនៅពេលទ្រនិចវាចូលដល់សីតុណ្ហភាពនៅចំណុចកណ្តាល។ សម្រាប់លេខនៅខាងក្រោយនេះ បច្ចុប្បន្នគឺវាមានលេខកម្រិតរាវទាបបំផុតចាប់ពីលេខ 8 ដល់លេខខាប់បំផុត 60។ ដូចគ្នាដែរ លេខកាន់តែតូច គឺកាន់តែរាវ ហើយលេខកាន់តែធំ គឺកាន់តែខាប់ នៅពេលម៉ាស៊ីនរថយន្តកំពុងដំណើរការ។

គួរដឹងដែរថា លេខកំហាប់ប្រេងម៉ាស៊ីននេះ គេហៅថា Multi Grade ដែលត្រូវបានកំណត់ស្តង់ដារដោយអង្គការ SAE (Society of Automotive Engineers) តាមរយៈការពិសោធលើលំហូរប្រេងក្នុងស្ថានភាពពីរផ្សេងគ្នាដូចដែលបានរៀបរាប់ខាងលើ គឺស្ថានភាពម៉ាស៊ីនរថយន្តនៅពេលត្រជាក់ ដែលស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុខាងក្រៅ និងពេលម៉ាស៊ីនរថយន្តក្តៅដែលកំពុងដំណើរការ។ យ៉ាងណាមិញ បើសួរថាតើរថយន្តអ្នកគួរប្រើលេខកំហាប់ប៉ុន្មាន?

ការពិតទៅរាល់រថយន្តនីមួយៗ គឺសុទ្ធតែមានការណែនាំចេញពីក្រុមហ៊ុនផលិតហើយ ដូច្នេះគួរប្រើប្រាស់តាមការណែនាំ។ ប៉ុន្តែបើរថយន្តមានអាយុកាលច្រើនឆ្នាំហើយ សូមយករថយន្តទៅជួបជាមួយអ្នកជំនាញដើម្បីវាយតម្លៃពីកម្រិតសឹករិចរិលរបស់ម៉ាស៊ីន និងជ្រើសរើសលេខកំហាប់ប្រេងឱ្យបានត្រឹមត្រូវ៕

ដកស្រង់ពី៖Sabay