Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចក្រភពអង់គ្លេស គ្រោងចំណាយប្រាក់ជាង ១២៥លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងរៀបចំបទប្បញ្ញត្តិ លើគម្រោង AI

  • បោះពុម្ព

(បរទេស)៖ ចក្រភពអង់គ្លេស នៅថ្ងៃអង្គារ៍នេះបានឲ្យដឹងថា ខ្លួនគម្រោងចំណាយប្រាក់ជាង១០០លានផោន ឬជាង១២៥លានដុល្លារអាមេរិក ដើម្បីបើកដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ថ្មីចំនួន៩កន្លែង និងរៀបចំគម្រោងបណ្តុះបណ្តាល អំពីបទប្បញ្ញត្តិ នានាសម្រាប់គម្រោង AIនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាចក្រភពអង់គ្លេស លោកស្រី Michelle Donelan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «AI កំពុងដំណើរការយ៉ាងលឿន ប៉ុន្តែយើងក៏ចង់បង្ហាញថា មនុស្សអាចផ្លាស់ទីបានលឿនដូចគ្នា»។ រដ្ឋាភិបាលបាននិយាយថា ចំនួនទឹកប្រាក់ជិត៩០លានផោន នឹងឆ្ពោះទៅរកគម្រោងនៃមជ្ឈមណ្ឌល AI នៅក្នុងតំបន់ រួមទាំងការថែទាំសុខភាព គីមីវិទ្យា និងគណិតវិទ្យា និងភាពជាដៃគូជាមួយសហរដ្ឋអាមេរិកលើគម្រោង AI ប្រកបដោយការទទួលខុសត្រូវ»។

ដោយឡែកសម្រាប់ទឹកប្រាក់ ១០លានផោនផ្សេងទៀត នឹងជួយនិយតករដោះស្រាយហានិភ័យ និងប្រើប្រាស់ឱកាសនៃ AI ដូចជាការបង្កើតឧបករណ៍ជាក់ស្តែងដើម្បីតាមដានហានិភ័យក្នុងវិស័យពីទូរគមនាគមន៍ និងការថែទាំសុខភាព រហូតដល់ហិរញ្ញវត្ថុ និងការអប់រំ។ គួរជម្រាបថា ប្រទេសអង់គ្លេសបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិ កាលពីខែវិច្ឆិកាកន្លងទៅ ស្តីពីសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

ក្នុងកិច្ចប្រជុំនោះមាន២៥ប្រទេសបានចូលរួម និងចុះហត្ថលេខាលើ «សេចក្តីប្រកាស Bletchley» ដែលផ្តោតលើការកំណត់ហានិភ័យ នៃការព្រួយបារម្ភរួមគ្នា និងការអភិវឌ្ឍគោលនយោបាយឆ្លងប្រទេសពាក់ព័ន្ធនឹងវិស័យ AI៕

ដកស្រង់ពី៖Fresh New