Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Microsoft ប្រកាសចាប់ដៃគូជាមួយនឹង Semafor ក្នុងការប្រើប្រាស់ AI សម្រាប់ជាជំនួយក្នុងវិស័យព័ត៌មាន

  • បោះពុម្ព

(បរទេស)៖ ក្នុងពេលដ៏ឆាប់ខាងមុខនេះ វិស័យសារព័ត៌មាន ជាពិសេសផ្នែកសរសេរអត្ថបទ ទំនងជានឹងត្រូវបានជំនួសដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI) មួយផ្នែកធំ។

ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានឱ្យដឹងថា ខ្លួនកំពុងសហការជាមួយនឹង វេទិកាប្រព័ន្ធផ្សព្វផ្សាយ Semafor និងស្ថាប័នព័ត៌មានផ្សេងទៀត ដើម្បីជួយអ្នកសារព័ត៌មានធ្វើការជាមួយ AI ជំនាន់ថ្មីក្នុងការផលិតមាតិកា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមរយៈកិច្ចសហការទាំងនេះ ក្រុមហ៊ុន Microsoft នឹងជួយអង្គការនានាក្នុងការកំណត់អត្តសញ្ញាណ និងកែលម្អនីតិវិធី និងគោលការណ៍ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវក្នុងការប្រមូលព័ត៌មានពិត និងការអនុវត្តអាជីវកម្ម។

ក្នុងភាពជាដៃគូរនេះ Semafor ក៏បានឱ្យដឹងផងដែលថា ខ្លួនកំពុងដាក់ឱ្យដំណើរការនូវព័ត៌មានទាន់ហេតុការណ៍មួយមានឈ្មោះថា «Signals» ដែលអ្នកសារព័ត៌មានអាចប្រើប្រាស់បានដោយមានជំនួយពីឧបករណ៍ពី OpenAI និង Microsoft ដើម្បីផ្តល់ឱ្យអ្នកអាននូវការវិភាគ លម្អិត និងការយល់ដឹងអំពីព័ត៌មានទាន់ហេតុការណ៍។

យ៉ាងណាមិញជុំវិញកិច្ចព្រមព្រៀងជាដៃគូររវាងក្រុមហ៊ុនទាំងពីរនេះ នៅមិនទាន់មានការបង្ហាញលម្អិតក្នុងទំហំបោះទុនវិនិយោគនៅឡើយនោះទេ ខណៈដែលគម្រោងនេះនឹងមានការចូលរួមពី OpenAI មួយទៀត ប៉ុន្តែក្នុងអំឡុងពេលនេះទាំង Microsoft និង OpenAI កំពុងជាប់ក្នុងក្តីក្តាំងដែលប្តឹងដោយកាសែត The New York Times នៅឡើយ។ គួរជម្រាបដែរថា កន្លងមកក្រុមហ៊ុន Microsoft ក៏ធ្លាប់បានប្រកាសពីការសហការជាមួយនឹងស្ថាប័នជាច្រើនក្នុងនោះរួមមាន ស្ថាប័នព័ត៌មាន, សាលាសិក្សាជំនាញសារព័ត៌មាន Craig Newmark Graduate School of Journalism at CUNY, សមាគមន៍ព័ត៌មានអនឡាញ និងគម្រោង GroundTruth ផងដែលដើម្បីស្វែងរកវិធីក្នុងការបញ្ចូល AI ជំនាន់ថ្មីទៅក្នុងការងារ និងបន្ទប់ព័ត៌មានរបស់ពួកគេ៕

ដកស្រង់ពី៖Fresh New