Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិក បង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់វែនតា Vision Pro របស់ Apple ក្នុងអំឡុងពេលបើកបរ

  • បោះពុម្ព

(បរទេស)៖ រដ្ឋាភិបាលអាមេរិកបានសម្តែងការព្រួយបារម្ភ ចំពោះវីដេអូមួយដែលកំពុងផ្ទុះការគាំទ្រជាខ្លាំង នឹងមានចំនួនអ្នកចូលទស្សនាច្រើនជាង ២៤លានដង (24M views) អំពីអ្នកបើកបររថយន្ត Tesla ម្នាក់កំពុងពាក់វែនតា Vision Pro ថ្មីរបស់ Apple ក្នុងអំឡុងពេលបើកបរ។

ឆ្លើយតបទៅនឹងវីដេអូដែលបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកលោក Pete Buttigie បានលើកឡើងថា «អ្នកបើកបរត្រូវតែយកចិត្តទុកដាក់គ្រប់ពេលវេលា នឹងមិនត្រូវធ្វេសប្រហែសដូចក្នុងវីដេអូនោះទេ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមខ្លឹមសារ និងកាយវិកានៅក្នុងវីដេអូដែលកំពុងផ្ទុះការគាំទ្រនោះ បានបង្ហាញពីអ្នកបើកបរម្នាក់កំពុងបើកបររថយន្ត Tesla នឹងពាក់វែនតា Vision Pro របស់ Apple ហើយលើកដៃរេរាំ តាមរយៈចលនានោះត្រូវបានគេសង្ស័យ ថាកំពុងបញ្ជាកម្មវិធីណាមួយនៅលើ iPhone។ តែយ៉ាងណាជុំវិញសកម្មភាពបែបនេះក្នុងអំឡុងពេលបើកបរ ហាក់ធ្វើឱ្យរដ្ឋាភិបាលអាមេរិកកើតក្តីកង្វល់ជាខ្លាំងបើទោះបីជារថយន្តរបស់ Tesla មានមុខងារបើកបរដោយស្វ័យប្រវត្តិក៏ដោយ។ លោក Buttigieg បាននិយាយថា «ត្រូវចងចាំ-- ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ទាំងអស់ដែលមាននាពេលបច្ចុប្បន្ននេះ តម្រូវឱ្យអ្នកបើកបរដែលជាមនុស្សមានការគ្រប់គ្រង និងចូលរួមមើលការខុសត្រូវដោយខ្លួនឯងក្នុងអំឡុងពេលបើកបរ នឹងមិនត្រូវទុកចិត្តទៅលើប្រព័ន្ធរបស់រថយន្តទាំងស្រុងនោះទេ» ខណៈគ្រោះថ្នាក់នឹងអាចកើតមានបានគ្រប់ពេល។

យ៉ាងណាមិញក្នុងការបង្ហោះវីដេអូនោះ គេក៏ឃើញមានការបញ្ចេញមតិពី Apple ផងដែល ដោយលើកឡើងថា អ្នកប្រើប្រាស់មិនគួរប្រើ Vision Pro ក្នុងអំឡុងពេលបើកបរនោះទេ ប៉ុន្តែក្រោយការទាក់ទងពីអ្នកការសែត Apple មិនមានការអត្ថាធិប្បាយនោះទេ។ យ៉ាងណាមិញជុំវិញបញ្ហានេះ ក្រុមហ៊ុន Tesla នៅមិនទាន់មានប្រតិកម្មណាមួយឆ្លើយតបទៅនឹងការសុំអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ៕

ដកស្រង់ពី៖Fresh New