Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការលក់រថយន្តកូនកាត់ប្រភេទ Plug-In ក្នុងប្រទេសចិនហក់ឡើងដល់៨លានគ្រឿង កើនឡើង៤៦% ក្នុងឆ្នាំ២០២៣

  • បោះពុម្ព

(បរទេស)៖ ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ក្នុងជម្រើសប្រើមធ្យោបាយធ្វើដំណើរដែលគ្មានការបំពុលបរិស្ថាន គេសង្កេតឃើញថារថយន្តអគ្គីសនី (EV Car) និងរថយន្តប្រភេទកូនកាត់ (Plug-In Hybrid) កំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង។

ជាក់ស្តែងតាមការចេញ ផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញរថយន្តប្រភេទ Plug-in Hybrid របស់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសចិន មានចំនួនសរុបដល់ទៅ ៨លានគ្រឿង គឺកើនឡើងរហូតដល់៤៦%ឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Insider EV នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

រថយន្តកូនកាន់ប្រភេទ Plug-in Hybrid ត្រូវបានគេមើលឃើញថា ហាក់មានប្រជាប្រិយភាពជាខ្លាំងក្នុងប្រទេសចិន។ ក្នុងរបាយការណ៍នេះ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ តម្រូវការប្រើប្រាស់រថយន្តប្រភេទ Plug-in Hybrid នៅក្នុងប្រទេសចិន មានការកើនឡើងប្រមាណ ៤៦% ធៀបនឹងឆ្នាំ២០២២។ ការកើនឡើងនេះ ត្រូវបានជំរុញដោយការរួមបញ្ចូលគ្នាដ៏គួរឱ្យកត់សម្គាល់នៃប្រភេទរថយន្តអគ្គិសនីសុទ្ធ (BEVs) និង Plug-in hybrids (PHEVs) ដែលនាំឲ្យការចុះបញ្ជីការលក់មានចំនួនកើនឡើងខ្ពស់បំផុត។ ក្នុងនោះ រថយន្តប្រភេទ BEVs ដែលនាំមុខគេដោយមានកើនឡើងចំនួននៃការលក់ ៣១% ស្មើនឹង ៦១៨,០០០គ្រឿង ខណៈពេលដែល PHEVs មានការកើនឡើងប្រជាប្រិយភាពដោយទទួលបានការចុះឈ្មោះកើនឡើង ៨០% ស្មើនឹង ៩៨០,៧៣៧ គ្រឿង គួរឱ្យភ្ញាក់ផ្អើល។

គួរជម្រាបថា BYD គឺជាក្រុមហ៊ុនដែលមានសក្តានុពល និងជាម៉ាកយីហោដ៏លេចធ្លោជាគេបង្អស់នៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន និងនៅលើទីផ្សារសកលក្រុមហ៊ុននេះមានការប្រកូតប្រជែងគ្នាយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla ទាំងនៅទីផ្សារប្រទេសចិន និងទីផ្សារសកលលោក។ ក្នុងនោះ BYD Song Plus និង Tesla Model Y បានក្លាយជាទីពេញនិយមប្រើបំផុតនៅលើទីផ្សារដោយម៉ូដែលទាំងពីរនេះបានឈរនៅកំពូលតារាងជារថយន្តដែលលក់ដាច់បំផុត៕

ដកស្រង់ពី៖Fresh New