Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Taylor Swift ដើរកាត់មុខអតីតមិត្តប្រុស Harris យ៉ាងរំភើយ ក្នុងកម្មវិធី Grammys

  • បោះពុម្ព

Taylor Swift បានដើរកាត់មុខអតីតមិត្តប្រុសរបស់នាងគឺតារាចម្រៀងនិងផលិតករ លោក Calvin Harris នៅឯពិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៤ ខណៈដែលពួកគេទាំងពីរបានម្លឹងមើលមុខគ្នាយ៉ាងស្ងៀមស្ងាត់ ដោយគ្មានប្រតិកម្មខឹង ឬបង្ហាញសញ្ញានៃការមិនពេញចិត្តណាមួយឡើយ។

តាមរយៈរូបភាពនិងឃ្លិបក្នុងពិធី បានធ្វើឲ្យអ្នកគាំទ្រតាមដានយ៉ាងជិតស្និទ្ធចំពោះ Taylor Swift ដែលជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពបំផុត ដោយនាងឈ្នះពានរង្វាន់ Grammy ៤ ដង ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ក្នុងពេលដែលនាងដើរឆ្លងកាត់អតីតមិត្តប្រុស Calvin Harris ក្នុងពិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៤ កាលពីថ្ងៃចន្ទ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតគូស្នេហ៍របស់នាង Harris គ្រាន់តែចាប់ភ្នែកក្រឡេកមើល Taylor Swift ហើយបានចូលរួមអបអរសាទរជាមួយអ្នករួមតុនៅក្នុងព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។

លោកមិនបង្ហាញសញ្ញាណាមួយនៃការមិនពេញចិត្តគ្នារវាងអតីតដែលធ្លាប់មានឲ្យគ្នាឡើយ។ យ៉ាងណាមិញ ទោះបីទើបតែជួបគ្នាមួយរយៈពេលខ្លី ប៉ុន្តែអ្នកទាំងពីរមានបញ្ហាទំនាក់ទំនងរហូតឈានដល់បែកបាក់គ្នាជាច្រើនដង និងបញ្ហារឿងភាគផ្សេងៗរាប់មិនអស់។ ថ្វីបើពួកគេមិនបានបង្ហាញការខឹងស្អប់គ្នា ក្រោយសល់ត្រឹមអតិតក៏ពិតមែន ប៉ុន្តែនៅក្រៅឆាកឯណោះអតីតគូស្នេហ៍នេះត្រូវបានគេកោតសរសើរពីភាពស្ងប់ស្ងាត់របស់ពួកគេបែបវិជ្ជាជីវៈ និងមានចិត្តគំនិតជ្រះស្រឡះ ទោះមិនអាចរួមរស់ជាមួយគ្នាដូចមុន។

បន្ថែមពីលើនិន្នាការនៃការណែនាំមិត្តប្រុសថ្មីរបស់ Taylor Swift ដែលជាកីឡាករបាល់ទាត់ជនជាតិអាមេរិកដែលមានឈ្មោះថា Travis Kelce ធ្វើឲ្យតារាចម្រៀងដែលទទួលបានពានរង្វាន់នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រជុំវិញពិភពលោកផងដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី