Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គង់ ច័ន្ទស្រីមុំ សម្រេចកែ និងពង្រីកដើមទ្រូង ដោយឈរលើមូលហេតុទាំងនេះ

  • បោះពុម្ព

តារាសម្តែង និងពិធីការិនីនាង គង់ ច័ន្ទស្រីមុំ បានសម្រេចធ្វើការវះកាត់ពង្រីកដើមទ្រូងជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីចូលប្រឡូកសិល្បៈជាង១០ឆ្នាំ ខណៈពេលដែលការវះកាត់នេះត្រូវបានតារាស្រីរូបនេះបញ្ជាក់ថា ធ្វើឡើងក្រោមហេតុផលលើកហុងស៊ុយឆ្នាំថ្មី ។

គង់ ច័ន្ទស្រីមុំ មិនបានលាក់លៀមពីការវះកាត់ពង្រីកដើមទ្រូងរបស់នាងនាពេលនេះឡើយ ពោលនាងបានចែកចាយដំណើរការនៃការវះកាត់នេះ នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកសម្តែងការភ្ញាក់ផ្អើលនឹកស្មានមិនដល់ ។ជាមួយនឹងរូបភាពវីដេអូបង្ហាញពីដំណើរការវះកាត់ដែលបានបង្ហោះតាមបណ្តាញសង្គមនាង គង់ ច័ន្ទស្រីមុំ បានភ្ជាប់ជាមួយសំណេរថា « មិនចេះលាក់ទេសម្រាប់ mommy ចូលចិត្តនិយាយត្រង់ៗ ១0ឆ្នាំជាងហើយ ព្រោះតែហុងស៊ុយទើបដាច់ចិត្ត update បើមិនព្រោះតែហុងស៊ុយទេ ក៏មិនដាច់ចិត្តទៅចោលធីមថ្នល់ជាតិឡើយ មើលវីដេអូនេះឱ្យដល់ចប់ទើបដឹងថា ខ្លួនឯងសំណាងប៉ុណ្ណាស្រីមុំអើយ» ។

ដោយឡែកនៅក្នុងវីដេអូ ដដែលនេះវិញ គង់ ច័ន្ទស្រីមុំ បានលើកឡើងថា មូលហេតុដែលអ្នកនាងសម្រេចចិត្តមកកែដើមទ្រូងនេះក៏ព្រោះតែរឿងហុងស៊ុយ ។ នាងបញ្ជាក់ថា សម្រាប់គេអ្នកនាងមិនដឹងថា គេជឿ ឬអត់នោះទេ ប៉ុន្តែសម្រាប់អ្នកនាងផ្ទាល់ គឺជឿខ្លាំងតែម្ដង នៅក្នុងឆ្នាំ២០២៤ នេះ គឺជាឆ្នាំដែលល្អ និងសំណាងបំផុតសម្រាប់អ្នកនាង អ៊ីចឹងហើយទើបនៅដើមឆ្នាំក៏សម្រេចចិត្តថា មកបន្ថែមដើមទ្រូងថ្មីតែម្ដង ដើម្បីជាការលើករាសីបន្ថែមទៀត ។ យ៉ាងណា បើតាមអ្នកនាង គង់ ច័ន្ទស្រីមុំ សម្រាប់ការវះកាត់ពង្រីកសុដ.ន់នាពេលនេះ គឺធ្វើឡើងនៅក្នុងគ្លីនិចមួយកន្លែងនៅក្នុងស្រុក ហើយមុនធ្វើការវះកាត់នាងក៏បានធ្វើការពិភាក្សាយ៉ាងលម្អិតជាមួយក្រុមគ្រូពេទ្យជំនាញផងដែរ ។

នាងបន្ថែមថា ក្រោយការវះកាត់រយៈពេលប្រមាណជា២ម៉ោង នាងពិតជាមានអារម្មណ៍រីករាយ និងកក់ក្តៅយ៉ាងខ្លាំងដោយនាងឃើញមានក្រុមគ្រូពេទ្យប្រមាណជា១០នាក់បានមកថែរក្សាយកចិត្តទុកចំពោះនាង ។ នាងបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញបានធ្វើឲ្យនាងយ៉ាងស្រស់ស្អាត និងមិនមានការឈឺចិត្ត ហើយអ្វីដែលពិសេសថែមទៀតនោះនាងក៏រឹតតែកក់ក្តៅ ពេលដែលនាងបានទទួលការមើលថែយ៉ាងល្អពីស្វាមី កូនៗ និងមិត្តភក្តិជិតស្និតរបស់នាង ។ ទោះជាយ៉ាងណា គង់ ច័ន្ទស្រីមុំ នឹងបញ្ជាក់ពីហេតុផលដែលធ្វើឲ្យនាងសម្រេចចិត្តធ្វើការវះកាត់ពង្រីកដើមទ្រូងនៅគ្លីនិចក្នុងស្រុក ដោយមិនចេញទៅក្រៅស្រុក បន្ទាប់ពីស្ថានភាពរបស់នាងបានល្អប្រសើរឡើងវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព