Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Dilireba​ឡើងសម្ដែងអបអរឆ្នាំថ្មី​តែត្រូវភ្លាត់ស្នៀតដួល​និងត្រូវទ្រាំនឹងអាកាសធាតុដ៏ត្រជាក់​​ដល់ទៅដក​២​អង្សារ

  • បោះពុម្ព

កាលពីថ្ងៃចូលឆ្នាំប្រពៃណីជាតិចិនតារាសម្ដែងលំដាប់ជួរមុខDilrabaDilmurat(Dilireba)បានឡើងសម្ដែងទស្សនីយភាពក្បាច់រាំជាពិសេសនៅXuanVanGalaបង្ហាញជាទិដ្ឋភាពអស្ចារ្យបង្កជាការភ្ញាក់ផ្អើលសាទរយ៉ាងគគ្រឹកគគ្រេងមិនថានៅសាលកម្មវិធីផ្ទាល់និងនៅលើបណ្ដាញសង្គម។

ស្ថិតក្រោមអាកាសធាតុដ៏ត្រជាក់(-២អង្សារ)នៅខេត្តXinjiangប្រទេសចិនរាជិនីសម្រស់រូបនេះបានបង្ហាញការសម្ដែងដ៏រស់រវើកប៉ុន្តែជាអកុសលនាងត្រូវភ្លាត់ស្នៀតក្រឡាច់ជើងដួលលើឆាកភ្លាមមួយរំពេច។តាមរយៈវីដេអូបង្ហោះដោយអ្នកដែលទៅមើលការសម្ដែងផ្ទាល់តារាស្រីកើតឆ្នាំ១៩៩២រូបនេះបានរអិលជើងដួលអុកគូទមួយទំហឹង។ប៉ុន្តែការដួលនេះពុំអាចបញ្ឃប់ការសម្ដែងរបស់នាងបានទេដោយនាងប្រញាប់ងើបឡើងភ្លាមៗនិងបន្តការងាររហូតដល់ចប់។

ទោះបីជាយ៉ាងណាទឹកមុខស្រស់ស្រាយភាពមានជំនឿចិត្តខ្ពស់និងការប្រមូលអារម្មណ៍នៅតែរក្សាបានយ៉ាងឥតខ្ចោះនិងកាន់តែធ្វើឲ្យការសម្ដែងDilirebaនៅថ្ងៃនោះពេញទៅដោយការសាទរគួរជាទីចងចាំ។ ជាការពិតនៅលើបណ្ដាញសង្គមអ្នកដែលបានឃើញហេតុការណ៍នេះបានផ្ដល់នូវការសរសើរអស់ពីចិត្តចំពោះDilirebaថាពិតជាតារាដែលមានគុណភាពនិងអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អដូចគ្មានអ្វីកើតឡើង៕

ដកស្រង់ពី៖Sabay