Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដាប់ហើយជីវិតស៊ីជម្ពូរ! Prince ទើបចេញបទ My Valentines មិនប៉ុន្មានថ្ងៃផ្ទុះខ្លាំងក្នុង Tik Tok

  • បោះពុម្ព

គៀកថ្ងៃបុណ្យនៃក្ដី ស្រឡាញ់ ១៤ កុម្ភៈ តារាសម្ដែង រូបសង្ហា និងជាតារាចម្រៀង Prince បញ្ចេញស្នាដៃបទចម្រៀងថ្មីមួយបទដើម្បីជាការអបអរ ក៏ដូចជាទុកជាកាដូសម្រាប់ខ្លួនឯងក្នុងវ័យ ៣០ឆ្នាំ។

«My Valentines» ជាបទចម្រៀងថ្មីសន្លាងរបស់ កំលោះសង្ហា Prince ដែលទើបតែចេញក្ដៅៗមិនប៉ុន្មានថ្ងៃ ដែលមួយបទនេះទទួលបានការចាប់អារម្មណ៍ មានអ្នកចូលស្ដាប់ច្រើនក្នុង Youtube សូម្បីតែក្នុង Tik Tok ក៏យុវវ័យពេញនិយមស្ដាប់ និងយកទៅលេងបន្តគ្នាជាច្រើនផងដែរ។

ល្បីខ្លាំងបែបនេះក៏ដោយសារតែ «My Valentines» ជាប្រភេទបទស្នេហាយុវវ័យ លួងលោម មានពាក្យពេចផ្អែមល្ហែម និងចង្វាក់ភ្លេងពីរោះរណ្ដំ ច្របាច់បញ្ជូលគ្នាស្ដាប់ហើយមានមនុស្សមិនតិចអ្នកទេ ដែល Comments រៀបរាប់ស្ទើរតែដូចគ្នាថា ស្ដាប់ហើយមានក្ដីសុខ ត្រជាក់ចិត្តស្រទន់ ពោលគឺស្ដាប់ហើយជីវិតស៊ីជម្ពូរ៕

ដកស្រង់ពី៖Sabay