Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តម៉ូដែលថ្មីប្រភេទស្ព័ររបស់ BYD គ្រោងចេញលក់នាថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ

  • បោះពុម្ព

(បរទេស)៖ រថយន្ត YangWang U9 supercar គឺជាម៉ូដែលថ្មីប្រភេទស្ព័ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីចិន BYD ខណៈម៉ូដែលនេះ គឺមានសមត្ថភាពអាចបង្កើតល្បឿនបានចាន់ពី 0 km/h ទៅ 100 km/h ប្រើពេលត្រឹម២វីនាទីប៉ុណ្ណោះ តាមរយៈនៃការប្រើប្រាស់ប្រព័ន្ធ DiSus-X body control system។

រថយន្តម៉ូដែលថ្មីនេះនឹងបង្ហាញវត្តមាននៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Erena EV នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ YangWang ត្រូវបានគេស្គាល់ថា គឺជារថយន្តម៉ូដែលអគ្គិសនីថ្នាក់ប្រណិតរបស់ក្រុមហ៊ុន BYD ដែលបានបង្ហាញខ្លួនកាលពីខែមករាឆ្នាំមុននេះ។ YangWang U9 SuperSport ដំណើរការនៅលើម៉ូទ័រអគ្គិសនី ៤គ្រាប់ ដែលមួយគ្រាប់ប្រើប្រាស់ទំហំ ២៤០kW។

ដូច្នេះ សរុបទាំងអស់ ៩៦០kW ដែលមានស្មើរ ១,២៨៧សេះ នឹងរត់បានល្បឿន ៣០០km/h។ រថយន្តថ្មីនេះ មានទំហំ ៤៩៦៦/២០២៩/១២៩៥mm និងមានប្រវែងកង់ ២៩០០mm។ តែយ៉ាងណាក៏ដោយ សម្រាប់តម្លៃនៅមិនទាន់មានការប្រកាសចេញនោះទេ។ មានការទម្លាយថា YangWang នឹងប្រកាសចេញនូវសប្តាហ៍ក្រោយ៕

ដកស្រង់ពី៖Fresh New