Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត! Apple និង Microsoft ដណ្តើមបានជ័យជម្នះ ដោយសារ iMessage និង Bing បានលើកលែងពីច្បាប់ប្រកួតប្រជែងដ៏តឹងតែងរបស់សហភាពអឺរ៉ុប

  • បោះពុម្ព

(បរទេស)៖ គណៈកម្មការអឺរ៉ុបបានប្រកាសថា សេវាកម្មផ្ញើសារ iMessage របស់ Apple និងកម្មវិធីរុករក Bing, Edge របស់ Microsoft រួមជាមួយនឹងសេវាកម្មផ្សាយពាណិជ្ជកម្មរបស់ Microsoft (Microsoft Advertising) នឹងមិនត្រូវបានចាត់តាំងជា «អ្នកយាមទ្វារ» នៅក្រោមច្បាប់ប្រកួតប្រជែងទីផ្សារឌីជីថល (DMA) ដ៏តឹងរឹងរបស់សហភាពអឺរ៉ុបតទៅទៀតនោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។ ការសម្រេចចិត្តរបស់គណៈកម្មការសហភាពអឺរ៉ុប គឺជាជ័យជម្នះដ៏ធំបំផុតរបស់ Apple ទៅលើសេវាផ្ញើសារ iMessage របស់ខ្លួន បន្ទាប់ពីប្រឈមមុខនឹងការតវ៉ាអស់រយៈពេលជាយូរមកហើយពីអ្នកប្រើប្រាស់ Android ដោយសារភាពមិនត្រូវគ្នា។ មានន័យថា Apple នឹងមិនត្រូវបានតម្រូវឱ្យបើកហេដ្ឋារចនាសម្ព័ន្ធផ្ញើសារនៃសេវាកម្មរបស់ខ្លួនដល់អ្នកផលិតជំនួសពីក្រុមហ៊ុនផលិតឧបករណ៍ Android ទៅកម្មវិធី WhatsApp និង Facebook Messenger របស់ Meta ឬកម្មវិធីផ្ញើសារដែលបានអ៊ិនគ្រីបដូចជា Signal និង Telegram នោះទេ។

ខណៈអ្នកប្រើបានសោកស្ដាយជាយូរមកហើយចំពោះការដែល Apple បង្ហាញសារពីអ្នកប្រើដែលមិនមែន Apple ជាពពុះពណ៌បៃតង ផ្ទុយពីសារពីអ្នកប្រើ iMessage ដែលបង្ហាញជាពណ៌ខៀវ។

បច្ចុប្បន្ននេះ មានតែអ្នកប្រើប្រាស់ iPhone និងឧបករណ៍ Apple ផ្សេងទៀតដូចជា iPads ប៉ុណ្ណោះដែលអាចប្រើប្រាស់ iMessage បាន។ អ្នកនាំពាក្យរបស់ Apple បានថ្លែងប្រាប់ទៅកាន់ CNBC ថាក្រុមហ៊ុនពិតជាពេញចិត្តនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបជាខ្លាំង ព្រោះថា «iMessage គឺជាសេវាកម្មដ៏អស្ចារ្យដែលអ្នកប្រើប្រាស់ Apple ចូលចិត្ត ព្រោះវាផ្តល់នូវមធ្យោបាយងាយស្រួលក្នុងការទំនាក់ទំនងជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ខណៈពេលដែលកម្មវិធីនេះ ក៏បានផ្តល់នូវការការពារឯកជនភាព និងសុវត្ថិភាពឈានមុខគេក្នុងឧស្សាហកម្មនេះផងដែរ»។

យ៉ាងណាមិញបើងាកទៅខាងក្រុមហ៊ុន Microsoft វិញក៏បានសម្តែងការពេញចិត្តដូចគ្នាទៅលើការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបចំពោះការលើកលែងទៅលើកម្មវិធីរុករក Bing ,Edge និង Microsoft Advertising ដោយបានលើកឡើងថា «យើងនឹងបន្តចូលរួមជាមួយគណៈកម្មាការ និងឧស្សាហកម្មទាំងមូល ដើម្បីធានាថា វេទិកាដែលបានកំណត់ផ្សេងទៀតរបស់ Microsoft អនុលោមតាមច្បាប់ទីផ្សារឌីជីថល (DMA) យ៉ាងពេញលេញ»។ គួរជម្រាបដែរថា ការប្រកាសថ្មីៗនេះ មិនមានន័យថា Apple និង Microsoft ខ្លួនឯងផ្ទាល់នឹងរួចខ្លួនពីការកំណត់ជា «អ្នកយាមទ្វារ» នៅក្រោមច្បាប់សហភាពអឺរ៉ុបនោះទេ ពោលគឺលើកលែងតែសេវាកម្ម និងកម្មវិធីដែលមានរាយនាមនៅខាងលើប៉ុណ្ណោះ។

ចំណែកឯកម្មវិធីផ្សេងទៀតរបស់ Apple និង Microsoft ត្រូវបានគណៈកម្មការសហភាពអឺរ៉ុបសង្កត់ធ្ងន់ថា «គណៈកម្មាការនឹងនៅបន្តតាមដានការវិវឌ្ឍន៍នៅលើទីផ្សារទាក់ទងនឹងសេវាកម្មទាំងនេះ ប្រសិនបើការផ្លាស់ប្តូរសំខាន់ៗណាមួយកើតឡើង»។ ច្បាប់ទីផ្សារឌីជីថល (DMA) របស់សហភាពអឺរ៉ុប បានចូលជាធរមាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ដោយកំណត់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួនលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាពិសេសលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកដូចជា Meta, Apple និង Amazon ជាដើម៕

ដកស្រង់ពី៖Fresh New