Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃក្រុមហ៊ុន Nvidia លើទីផ្សារវ៉ាដាច់ Amazon ខណៈលទ្ធផលនេះបង្ហាញថា ក្រុមហ៊ុនផលិតបន្ទះឈីបកំពុងមានឥទ្ធិពលក្នុងសម័យ AI

  • បោះពុម្ព

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia ត្រូវបានរាយការណ៍មកថា កំពុងតែត្រូវប៉ាន់ខ្លាំង ខណៈតម្លៃក្រុមហ៊ុននេះលើទីផ្សារ គឺវ៉ាដាច់ក្រុមហ៊ុនយក្ស Amazon ទៅទៀត ហើយលទ្ធផលនេះកំពុងតែបង្ហាញពិភពលោកឲ្យឃើញថា តម្រូវការបន្ទះឈីបកំពុងតែកើនឡើងខ្លាំង ស្របទៅនឹងសម័យកាលបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI កំពុងតែមានសន្ទុះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ បានរបាយការណ៍ថ្ងៃអង្គារ៍នេះបង្ហាញថា Nvidia បិទការជួញដូរនៅតម្លៃ ៧២១.២៨ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុននេះមានតម្លៃលើទីផ្សាររហូតដល់ ១.៧៨ពាន់ពាន់លានដុល្លារ ខណៈតម្លៃក្រុមហ៊ុន Amazon គឺ ១.៧៥ពាន់ពាន់លានដុល្លារ។ ប្រការនេះ ត្រូវបានគេចាត់ទុកថា ជាលើកដំបូងហើយសម្រាប់ Nvidia ដែលវ៉ាដាច់ Amazon ចាប់តាំងពីឆ្នាំ២០០២មក ត្បិតកាលណោះផលិតផលចម្បងរបស់ Nvidia គឺកាតក្រាហ្វិកសម្រាប់កុំព្យូទ័រលេងហ្គេម។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនរបស់ Nvidia បានកើនឡើងជាង ២៤៦% ក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

ទាំងនេះ គឺដោយសារតែតម្រូវការដ៏ច្រើនសម្រាប់បន្ទះឈីប AI របស់ម៉ាស៊ីនមេ ដែលអាចមានតម្លៃលើសពី ២០,០០០ក្នុងមួយគ្រឿងៗ។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានានាដូចជា Microsoft, OpenAI និង Meta គឺត្រូវការបន្ទះឈីបប្រភេទនេះរាប់ម៉ឺន ដើម្បីដំណើរការផលិតផលដូចជា ChatGPT និង Copilot ជាដើម។ គួរជម្រាបថា Nvidia នឹងរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសនៅថ្ងៃទី២១ ខែកុម្ភៈខាងមុខ ខណៈអ្នកវិភាគរំពឹងថា នឹងមានកំណើនប្រចាំឆ្នាំ ១១៨%៕

ដកស្រង់ពី៖Fresh New