Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងរ៉ាវក្រុមក្លើតារាកូរ៉េ មាននិស្ស័យត្រឹមមិត្តជិតស្និទ្ធ ស្គាល់ចិត្តថ្លើមគ្នាច្បាស់ តែគ្មានផ្លូវទៅជាស្នេហា

  • បោះពុម្ព

ស្ថិតនៅក្នុងពិភពសិល្បៈ ប្រសិនតារាគូណាមានភាពស្និទ្ធស្នាលនឹងគ្នា ច្បាស់ណាស់ប្រាកដជាមានព័ត៌មានចចាមអារ៉ាមថាពួកគេស្រឡាញ់គ្នា ឬមានទំនាក់ទំនងពិសេសហើយ។

ដូចតារាដែលត្រូវបានលើកយកមកបង្ហាញនៅក្នុងវីដេអូនេះ សុទ្ធតែធ្លាប់មានព័ត៌មានថាពួកគេលួចលាក់ស្នេហានឹងគ្នា ទាំងដែលការពិតពួកគេរាប់អានគ្នា ត្រឹមជាមិត្តភ័ក្តិ ឬជាបងប្អូនប៉ុណ្ណោះ។ ដូច្នេះជាការបញ្ជាក់កាន់តែច្បាស់ សូមមកស្គាល់នូវដៃគូមិត្តភ័ក្តិយ៉ិនស៊ិនទាំង ៦ គូ ប្រចាំពិភពសិល្បៈកូរ៉េ (ផ្នែកសម្ដែង) ដែលរាប់អានគ្នាស្មោះស្ម័គ្ររាប់ឆ្នាំ៖

១. Gong Yoo & Jung Yumiអ្នកទាំងពីរបានជួបគ្នាដំបូងពេលថតរឿង "Silenced" បន្ទាប់មករឿង "Train To Busan" ហើយលើកទីបីក្នុងរឿង "Kim Ji Young Born in 1982"។ ក្នុងរឿងពួកគេ មានភាពស៊ីសង្វាក់គ្នាបំផុត រហូតត្រូវអ្នកដឹកនាំរឿងពេញចិត្តអញ្ជើញមកសម្ដែងម្ដងហើយម្ដងទៀត ស្របពេលនៅក្រៅរឿងពួកគេគឺជាមិត្តល្អនឹងគ្នា។ ជាក់ស្ដែងនៅពេលមានព័ត៌មានលើកឡើងថា អ្នកទាំងពីរមានស្នេហានឹងគ្នា ឬខ្លះឈានដល់ចេញផ្សាយពាក្យមិនពិតថាពួកគេរៀបការនឹងគ្នា Gong Yoo បានចេញមុខបកស្រាយច្បាស់ៗថា៖ "Jung Yu Mi គឺប្រៀបដូចជាប្អូនស្រីរបស់ខ្ញុំ"។ ការបារម្ភ និងការយកចិត្តទុកដាក់របស់ Gong Yoo មានចំពោះ Yu Mi ធ្វើឲ្យគ្រប់គ្នារំភើបចិត្ត និងលើកឡើងថា តារាស្រីរូបនេះសំណាងដែលមានបងប្រុសម្នាក់នេះនៅចាំការពារជានិច្ច។

២. Lee Dong Wook & Song Ji Hyo នេះគឺ មិត្តភក្តិដែលអាចប្រាប់លេខសម្ងាត់ចូលផ្ទះគ្នាទៅវិញទៅមក។ Song Ji Hyo និង Lee Dong Wook បានជួបគ្នាក្នុងអំឡុងពេលថតរឿងភាគទូរទស្សន៍ "The Fugitive of Joseon"។ Song Ji Hyo បាននិយាយថា តាមពិតនាងមិនមានមិត្តច្រើនទេនៅក្នុងវិស័យនេះ។ មូលហេតុដែលនាង និង Lee Dong Wook ក្លាយជាមិត្តល្អនឹងគ្នា គឺដោយសារអ្នកម្ខាងទៀតមានចរិតឆេវឆាវខ្លាំង តែម្ខាងទៀតជាអ្នកសម្របសម្រួល។ ពួកគេមានរឿងជាច្រើនដែលត្រូវនិយាយជាមួយគ្នា ហើយពេលនិយាយក៏ត្រូវគ្នា ដូច្នេះក៏រាប់អានជាមិត្តល្អតែម្ដងទៅ។ ទំនាក់ទំនងរវាង Lee Dong Wook និង Song Ji Hyo គឺល្អខ្លាំង រហូតពួកគេអាចប្រាប់លេខសម្ងាត់ចុចមាត់ទ្វារផ្ទះគ្នាទៅវិញទៅមកទៀត។

៣. Yoo Ah In & Song Hye Kyo នេះគឺជាមិត្តដ៏ស្និទ្ធស្នាលប្រៀបដូចបងប្អូនបង្កើតដែលសុទ្ធតែជាតួលំដាប់ A ប្រចាំវិស័យសម្ដែងនៅប្រទេសកូរ៉េខាងត្បូង។ រម្លឹកទៅកាលពីមុន Yoo Ah In បានបង្ហាញខ្លួនជា តួពិសេសក្នុងរឿង "Descendants of the Sun" សម្រាប់ Song Hye Kyo ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កាលពី Song Hye Kyo រៀបការ ក្នុងនាមជាមិត្តល្អ លោកក៏បានថ្លែងសុន្ទរកថាជូនមិត្តម្នាក់នេះដែរ។ នៅពេលមានរឿងអ្វីមួយកើតឡើង ពួកគេពុំដែលទៅណាចោលគ្នាឡើយ ពោលគឺមានតែនៅចាំលើកទឹកចិត្ត និងនៅជិតគ្រប់ពេល រហូតដល់ពេលប្រាកដថាមិត្តរបស់ខ្លួនមានអារម្មណ៍ប្រសើរឡើងវិញ។

៤. Lee Hyunwoo & IU ជា ដៃគូថតស្ពតពាណិជ្ជកម្ម តែងចំណាយពេលមើលកុនជាមួយគ្នា និងជាសាច់ញាតិជិតស្និទ្ធបំផុត។ គូនេះក៏មានពាក្យចចាមអារ៉ាមថាមានរឿងអាស្រូវស្នេហានឹងគ្នាដែរ ប៉ុន្តែព័ត៌មានមិនពិតគ្រប់យ៉ាងត្រូវបានរលាយទាំងអស់ ក្រោយគ្រប់គ្នាយល់ច្បាស់ពីទំនាក់ទំនងរបស់ពួកគេ។ Lee Hyun Woo និង IU បានជួប និងស្គាល់គ្នាដំបូងតាមរយៈ Jiyeon (ក្រុម T-Ara) ដែលជាមិត្តភ័ក្តិពួកគេទាំងពីរ។ ពួកគេបានទាក់ទងគ្នាជាច្រើនដងតាមរយៈទូរសព្ទដៃ ហើយក្រោយមក Lee Hyun Woo បានបង្ហាញខ្លួនក្នុង MV របស់ IU និងរៀបចំកម្មវិធីតន្ត្រីរួមគ្នា រហូតបានក្លាយជាមិត្តល្អនឹងគ្នាបន្តិចម្តងៗ។ Lee Hyunwoo និង IU ថែមទាំងបានមើលកុនជាមួយគ្នានៅពេលយប់ជ្រៅ ជាហេតុក្រុមការងារ Dispatch លួចថតបាន ហើយគិតថាពួកគេលួចលាក់ជួបគ្នា។ យ៉ាងណាមិញ ដោយសារមិនមានសកម្មភាពស្និទ្ធស្នាលលើសនោះ គ្រប់យ៉ាងក៏ត្រូវបានស្រាយថា គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

៥. Lee Jong Suk & Lee Kyung Sungមិត្តភក្តិដែលចេញទៅញ៉ាំស៊ុប និងបាយ ហើយធ្វើរឿងធម្មតាជាមួយគ្នា។ Lee Jong Suk និង Lee Kyung Sung ស្គាល់គ្នាតាំងពីពួកគេជាតារាម៉ូដែល ហើយរាប់អានគ្នាជាង១០ឆ្នាំ មកហើយ។ ឲ្យតែភាគីម្ខាងទៀតមានស្នាដៃថ្មី ម្ខាងទៀតនឹងចូលរួមជាភ្ញៀវកិត្តិយស ហើយបង្ហាញពីការសាទរមិនដែលខាន។

៦. Lee Kwang Soo & Park Bo Young គូចុងក្រោយ គឺជាដៃគូមិត្តភក្តិដែលមានកម្ពស់ខុសគ្នាបំផុត ៣២ សង់ទីម៉ែត្រ។ Lee Kwang Soo និង Park Bo Young ក៏ជាមិត្តភ័ក្តិល្បីក្នុងវិស័យសិល្បៈ ដែលពុំអាចមើលរំលងបានដែរ។ ពួកគេបានជួបគ្នាដោយសារតែការសហការគ្នាក្នុងរឿង "Collective Invention" ហើយក្រោយមកបានក្លាយជាបងប្អូនប្រុសស្រីដែលមានទំនាក់ទំនងល្អ។ មួយរយៈមុននេះ គេឃើញ Lee Kwang Soo, Park Bo Young និងមិត្តភ័ក្តិជាច្រើននាក់កំពុងញ៉ាំអាហារជាមួយគ្នានៅក្នុងភោជនីយដ្ឋានមួយ។ Lee Kwang Soo ដែលមានកម្ពស់ ១៩០ សង់ទីម៉ែត្រ ប្រៀបដូចជាបងប្រុស ដែលតាមការពារប្អូនស្រី Park Bo Young ដែលមានកម្ពស់ ១៥៨ សង់ទីម៉ែត្រ។ រូបភាពទាំងនេះធ្វើឲ្យអ្នកគាំទ្រមានក្ដីសុខបំផុត៕

ដកស្រង់ពី៖Sabay