Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Raffles Hotel Le Royal ត្រៀមស្វាគមន៍ក្រុម Biggles Big Band ដ៏ល្បីពីប្រទេសហូឡង់

  • បោះពុម្ព

តន្រ្តីចង្វាក់ jazz នៅទីក្រុង Amsterdam មានឧបករណ៍ចំនួន ២៥ ប្រភេទនឹងលើកយកមកសម្តែង នៅសណ្ឋាគារនៅថ្ងៃទី ២៣ ខែកុម្ភៈ។

សណ្ឋាគារ Raffles Hotel Le Royal ដែលជាសណ្ឋាគារចាត់ទុកជាបេតិកភណ្ឌដ៏ប្រណិតក្នុងរាជធានីភ្នំពេញ នៃកម្ពុជា នឹងស្វាគមន៍ក្រុមតន្ត្រី jazz ដែលសម្ដែងឧបករណ៍តន្ត្រី ២៥ ប្រភេទ Biggles Big Band ពីទីក្រុង Amsterdam មកសម្តែងរយៈពេលមួយយប់នៅថ្ងៃទី ២៣ ខែកុម្ភៈ។ក្រុមតន្រ្តីដែលមានភាពល្បីល្បាញ សម្រាប់ការប្រគំតន្ត្រីពីសម័យ Swing ដ៏អស្ចារ្យ បង្កើតឡើងវិញនូវសំឡេងរណ្ដំដូចវេទមន្តរបស់ Glenn Miller, Tommy Dorsey, Count Basie, Duke Ellington និងអ្នកចម្រៀងចង្វាក់ jazz ដូចជា Frank Sinatra និង Dean Martin។

ក្រុមតន្រ្តីនេះមាន ត្រែ ត្រំបូន សាកូហ្វូន ហ្គីតា ព្យាណូ បាសសូរស័ព្ទ ស្គរ វីយូឡុង អ្នកច្រៀង និងឧបករណ៍ច្រើនទៀត។ អ្នកដឹកនាំរឿង Sir Adrie Braat បានបង្កើតវង់តន្រ្តីក្នុងឆ្នាំ ១៩៨៥ ហើយពួកគេសម្ដែងជាប្រចាំសប្តាហ៍ នៅក្នុងរដ្ឋធានីរបស់ប្រទេសហូឡង់ រៀងរាល់យប់ថ្ងៃច័ន្ទ នៅហាងកាហ្វេដ៏ល្បី Casablanca។ សំបុត្រសម្រាប់ការប្រគុំតន្ត្រីនៅសណ្ឋាគារ Raffles Hotel Le Royal មានតម្លៃ ៤០ដុល្លារ ក្នុងមនុស្សម្នាក់ រួមបញ្ចូលទាំងអាហារពេលល្ងាច និងជាមួយនឹងតម្លៃជាកញ្ចប់បន្ទប់ចាប់ពី ២៨០ដុល្លារឡើង (សម្រាប់គ្រែគេងមួយ) និងបន្ថែម ៥០ដុល្លារឡើង (សម្រាប់គ្រែគេង២)។

រង្វាន់នឹងត្រូវប្រគល់ជូនភ្ញៀវក្នុងកម្មវិធីប្រគុំតន្ត្រី រួមទាំងប័ណ្ណស្នាក់នៅសម្រាប់ទាំងសណ្ឋាគារ Raffles Hotel Le Royal និងទីតាំងស្នាក់នៅផ្សេងទៀតរបស់សណ្ឋាគារនេះ គឺនៅខេត្តសៀមរាប Raffles Grand Hotel d'Angkor។ ការសម្តែងរបស់ក្រុមតន្ត្រីនៅទីក្រុងភ្នំពេញ នឹងបង្ហាញវត្តមានជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាផ្នែកមួយនៃប្រាក់ចំណូល ដែលនឹងរួមចំណែកដល់សហគមន៍កុមារក្នុងស្រុក។ ក្រៅពីការប្រគំតន្ត្រី ក្រុមតន្ត្រីក៏នឹងផ្តល់ជូននូវសិក្ខាសាលាតន្ត្រីនៅទីក្រុងភ្នំពេញផងដែរ។ ដំណើរកម្សាន្តបច្ចុប្បន្នរបស់ក្រុមនេះក៏រួមបញ្ចូលការប្រគំតន្ត្រីជាបន្តបន្ទាប់ក្នុងប្រទេសថៃផងដែរ។

ដកស្រង់ពី៖Sabay