Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សួង សាខារ៉ានីត តារាខ្មែរដំបូងគេប្រកាសរក្សាជំហរមិនទទួលថតរឿងចម្លងពីថៃ

  • បោះពុម្ព

ជាការពិត តួអង្គស្រីក្នុងរឿងខ្នាតធំ”កូនក្រក” គឺជាតារាសម្តែងស្រី សួង សាខារ៉ានីត ដែលកន្លងមកធ្លាប់បានលើកឡើងដោយចាត់ទុកថាវិស័យសិល្បៈជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យសង្គមជាតិ ក្នុងនោះ នាង ក៏អំពាវនាវមានការចូលរួមដើម្បីថែរក្សានូវវិស័យមួយនេះ ដើម្បីយុវជនជំនាន់ក្រោយផងដែរ។

ដោយឡែកងាកមកថ្មីៗ នេះ ដើម្បីចូលរួមគាំទ្រ និងលើកស្ទួយនូវវិស័យសិល្បៈភាពយន្តរបស់ខ្មែរឲ្យកាន់តែមានភាពលេចធ្លោលើទីផ្សារជាតិ និងអន្តរជាតិ តារាសម្តែងខ្មែរ សួង សាខារ៉ានីត ក៏បានទទូចស្នើសុំដល់បណ្ដាផលិតករ និងម្ចាស់ផលិតកម្មខ្មែរមួយចំនួន មេត្តាបញ្ឈប់ការចម្លងស្នាដៃភាពយន្តបរទេស ពិសេសភាពយន្តថៃតែម្ដង។ ក្នុងនោះ រ៉ានីត ក៏បានសុំឲ្យប្រធានសមាគមសិល្បករខ្មែរពិនិត្យរឿងនេះផងដែរ។

ទន្ទឹមគ្នានេះដែរ ចំពោះតារាស្រីរូបស្រស់ សួង សាខារ៉ានីត នៅតែបន្តប្រកាសរក្សាជំហរ បើមានបណ្តាផលិតកម្ម ឬ ស្ថានីយទូរទស្សន៍ណាមួយទាក់ទងហៅឲ្យថតរឿងខ្មែរដែលសម្តែងក្រោយថៃ គឺដាច់ខាតនាងមិនទទួលនោះទេ។ ទង្វើនេះ ទទួលបានការគាំទ្រ និងសរសើរពីមហាជន ពិសេសអ្នកស្នេហាវិស័យសិល្បៈខ្មែរ។ តារាស្រីសម្តីផ្អែម សួង សាខារ៉ានីត បានលើកឡើងពីឆន្ទៈរបស់ខ្លួនថា «ប្អូនអាចជាអ្នកសិល្បៈដំបូងគេដែលប្រកាសមិនទទួលថតរឿងដែលចម្លងពីថៃ ព្រោះប្អូនយល់ថា បើតួកុនខ្មែរនៅតែថតចម្លងបន្តទៀត គឺមានផលប៉ះពាល់មុខមាត់ខ្លាំងណាស់សម្រាប់ប្រវត្តិសាស្ត្រខ្មែរយើង ម្យ៉ាងដូចជាមិនឲ្យតម្លៃដល់អ្នកនិពន្ធខ្មែរយើងច្បាស់ណាស់ ដូច្នេះសូមអ្នកបងប្រធានសមាគមជួយសិក្សាចំពោះរឿងនេះផង»។

សូមបញ្ជាក់ដែរថា កន្លងមក តារាសម្តែង សាខារ៉ានីត ក៏ធ្លាប់ប្រកាសឆន្ទៈរបស់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធរឿងនេះផងដែរ។ យ៉ាងណា អ្នកនាង សួង សាខារ៉ានីត ត្រូវបានទស្សនិកជនមួយចំនួនកត់សម្គាល់មើលឃើញថា បច្ចុប្បន្នទោះបីនាងបានក្លាយជាម្តាយដ៏ល្អហើយក៏ពិតមែន តែតារាស្រីរូបនេះ នៅតែទទួលបានការសរសើរថាមានរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំឡើយ៕

ដកស្រង់ពី៖កម្ពុជាថ្មី